តារាK-pop ទាំងនេះប្រុសទេ តែមានទីផ្សារផ្សព្វផ្សាយផលិតផលគ្រឿងសម្អាងខ្លាំង

//s4.kh1.co/c0/c09b5191717bf71b1605737543e421170b6bc67f.jpg
តារា & កម្សាន្ដ

 ១៥-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

កូរ៉ខាងត្បូង៖ ដូចដែល​អ្នកគ្រប់គ្នា​ដឹងហើយថា ​ក្រុម​ហ៊ុន​គ្រឿង​សម្អាងភាគច្រើន​​ ​តែងតែនិយម​​ជ្រើសរើសតារាស្រីល្បីៗជា​អ្នកតំណាង​ឱ្យផលិតផល​ គ្រឿង​សម្អាង​របស់​ខ្លួន​​ ដើម្បី​ងាយនឹង​ទទួល​បានការចាប់​អារម្មណ៍ ពីសំណាក់អតិថិជននារី​ៗតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក៏ប៉ុន្តែ​ក្នុងពេលបច្ចុប្បន្ន​នេះ គេ​ឃើញ​ថា​មានក្រុមហ៊ុន នៃ​ផលិតផលគ្រឿងសម្អាងរបស់​កូរ៉េ​​ជាច្រើន ​បាន​ផ្លាស់ប្តូរគោល​ការណ៍ ក្នុងការជ្រើសរើស​​អ្នកតំណាងជាស្រី មកជា​អ្នកតំណាង​ប្រុស សម្រាប់​​ផលិតផលគ្រឿង​សម្អាង​ ​របស់​ពួកគេ​ទៅវិញ​។

ហើយជាក់​ស្តេង​ ​តារា​ប្រុសទាំង​៦ដួងនេះ ​ក៏​ហាក់​ដូច​ជាកំពុង​តែ​ទទួល​បាន​ នូវការ​ចាប់​អារម្មណ៍ និង​ប្រជាប្រិយភាពយ៉ាងច្រើន ​ពី​អថិតិជន​ជា​នារី​ៗ ក៏​ដូចជា​ក្រុម​ហ៊ុន​គ្រឿង​សម្អាង​ ដទៃ​ៗផ្សេង​ទៀត​ផងដែរ។ ក៏ព្រោះ​តែ​ ​តារាប្រុ​សទាំង​៦​ដួង​នេះ ពួកគេ​គឺសុទ្ធសឹង​តែ មាននូវ​មុខមាត់​សង្ហាៗ ហើយ​ចំណែក​ឯស្បែក​ និង​ផ្ទៃមុខ​របស់​ពួកគេ​វិញ​ គឺស្រស់ស្អាត​​មិន​ចាញ់ ​សុភាព​នារី​ទូទៅ​ប៉ុន្មាន​នោះ​ដែរ។

ចង់ដឹង​ថា​មាន​អ្នកណាខ្លះនោះ​សូម​ទៅទស្សនា​រូប​ភា​ព​ខាងក្រោម​ទាំង​អស់គ្នា៖

១. Ong Seong Woo

Ong Seong Woo
Ong Seong Woo
Ong Seong Woo
Ong Seong Woo

Ong Seong Woo សមាជិកក្រុម​Wanna One រូប​នេះ​គឺ​ជា​អ្នកតំណាង ​ក្រែម​លាប​បបូរ​មាត់​នៃ ​ក្រុម​ហ៊ុនគ្រឿងសម្អាង Kat Maconie។

២. Lee Jinhyuk

Lee Jinhyuk
Lee Jinhyuk
Lee Jinhyuk
Lee Jinhyuk

Lee Jinhyuk សមាជិកក្រុម​Up10tion រូប​នេះ​ក៏​ជា​អ្នកតំណាង ​ក្រែម​លាប​បបូរ​មាត់​នៃ​ក្រុម​ហ៊ុនគ្រឿងសម្អាងWakemake។

៣. Choi Bomin

Choi Bomin
Choi Bomin
Choi Bomin
Choi Bomin

Choi Bomin សមាជិកក្រុម​Golden Child កាល​ពីពេលថ្មី​ៗ​នេះ ​បាន​ក្លាយ​ជា​អ្នកតំណាងនៃ​ ផលិតផល​តុបតែងមុខប្រចំា​ម៉ាកLily by Red។

៤. Bae Jinyoung

Bae Jinyoung
Bae Jinyoung

Bae Jinyoung សមាជិកក្រុម​CIX ក៏​ត្រូវ​បាន​ជ្រើសរើស​ធ្វើ​ជា​ម៉ូដែល សម្រាប់​ក្រុម​ហ៊ុនគ្រឿងសម្អាង​ I’m MEME ។

៥. Kim Mingyu

Kim Mingyu
Kim Mingyu
Kim Mingyu
Kim Mingyu

Kim Mingyu ដែល​មក​ពីកម្ម​វិធី​Produce X 101 ត្រូវ​បានជ្រើសរើស​ធ្វើ​ជា​ម៉ូដែល សម្រាប់​គ្រឿងសម្អាង លាប​ស្បែក​ និង​​តុបតែងមុខ របស់​ម៉ាក Banila Co ផងដែរ។

៦. Hwang Minhyun

 Hwang Minhyun
 Hwang Minhyun
 Hwang Minhyun
 Hwang Minhyun

​ Hwang Minhyun សមាជិកក្រុម​NU’EST ក៏​បានក្លាយ​ជា​អ្នកតំណាង ​មួយ​រូប​សម្រាប់​ផលិតផលសម្អាង​ម៉ាកI’m MEME ផងដែរ៕

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T