ជក់ចិត្តណាស់!! Real Madrid ទម្លុះទី៣គ្រាប់ ខណៈ Barcelona ទម្លុះទី ៥គ្រាប់ រកបាន ៣ពិន្ទុដូចគ្នា(មានវីដេអូ)

//s4.kh1.co/03/039f2f8b67044150e71dc2bc075e497b9e3413c9.jpg
កីទ្បា

 ១៥-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ ការប្រកួតពានរង្វាន់លីគកំពូលរបស់ប្រទេសអេស្ប៉ាញ La Liga បានឈានដល់សប្ដាហ៍ទី៤ ហើយសម្រាប់ចុងសប្ដាហ៍នេះ ខណៈកាលពីយប់មិញបានបញ្ចប់ទៅ ៤គូ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺក្រុមខ្លាំងទាំង២ នៅអេស្ប៉ាញ Real Madrid និង Barcelona សុទ្ធតែរកបាន ៣ពិន្ទុដោយគ្នា ពោលគឺ Real Madrid បានយកឈ្នះ Levante ៣ទល់និង២ ខណៈ Barcelona បានយកឈ្នះ Valencia ៥ទល់នឹង២។

https://s4.kh1.co/__image/w=650,h=813,q=100/e9/e92cbde7ff18e87f06bd0c227c40b62d98edd17b.jpg

៣គ្រាប់របស់ Real Madrid រកបានដោយខ្សែប្រយុទ្ធ Karim Benzema ២គ្រាប់និង Casemiro ១គ្រាប់។ ខណៈ ៥គ្រាប់របស់អ្នកមានបុណ្យ Barcelona រកបានដោយខ្សែប្រយុទ្ធកំពូលឌឺ Luis Suarez ២គ្រាប់ Ansu Fati. Frenkie De Jong និង Gerard Pique ម្នាក់មួយគ្រាប់។

https://s4.kh1.co/__image/w=650,h=650,q=100/b7/b7badda9e8702d12182e4caf74d04567f5010b8b.jpg

ចំណែកឯលទ្ធផល ២គូទៀតដែលបានបញ្ចប់ទៅកាលពីយប់ថ្ងៃសៅរ៍ដែរនោះគឺ៖

Leganes 0-3 Villarreal

Real Socidead 2-0 Atletico Madrid

សូមទស្សនាវីដេអូ Highlight នៅខាងក្រោម៖

Barcelona 5-2 Valencia
Real Madrid 3-2 Levante
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T