Spurs និង Chelsea លត់មួយចាស់ៗដៃ ខណៈ Man City ស្គាល់បរាជ័យលើកដំបូង (មានវីដេអូ)

//s5.kh1.co/16/165717e242cd06f9c3a19318fd6497a82b6feb02.jpg
កីទ្បា

 ១៥-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ Tottenham Hotspur បានយកឈ្នះក្រុមភ្ញៀវ Crystal Palace ៤ទល់និង០ រីឯ Chelsea បានយកឈ្នះម្ចាស់ផ្ទះ Wolverhampton Wanderers ២-៥ សម្រាប់ការប្រកួតសប្ដាហ៍ទី៥ ពានរង្វាន់ Premier League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

៤គ្រាប់របស់ Spurs រកបានដោយខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son Heung-min ២គ្រាប់ រីឯ ២គ្រាប់ទៀតរកបានដោយកីឡាករ Patrick Van Aanholt និង Erik Lamela ម្នាក់មួយគ្រាប់។

https://s4.kh1.co/__image/w=650,h=650,q=100/09/09eca83d0a0f6b7f11e1e5a8e3749a2e0bf97209.jpg

រីឯ ៥គ្រាប់របស់ Chelsea វិញរកបានដោយខ្សែប្រយុទ្ធវ័យក្មេង Tammy Abraham ៣គ្រាប់ (Hat-Trick) និង ២គ្រាប់ទៀតរកបានដោយកីឡាករ Fikayo Tomori និង Mason Mount ម្នាក់មួយគ្រាប់។ ខណៈ ២គ្រាប់របស់ Wolves រកបានដោយកីឡាករ Patrick Cutrone ១គ្រាប់ និង១គ្រាប់ទៀតឺជាបាល់ Own Goal។

កីឡាករ Tammy Abraham
កីឡាករ Tammy Abraham

អ្វីដែលគួរឲ្យចាប់អារម្មណ៍សម្រាប់ការប្រកួតយប់មិញនោះ គឺម្ចាស់ជើងឯករដូវកាលមុន Manchester City បានភ្លាត់ស្នៀតចាញ់ក្រុម Norwich City ៣-២ ដែលនេះជាបរាជ័យលើកដំបូងរបស់លោក Pep សម្រាប់រដូវកាលថ្មី។

https://s4.kh1.co/__image/w=650,h=448,q=100/ba/ba4d9ab94836760148e1122ec332b7f642ebe6d0.jpg

លទ្ធផលគូផ្សេងៗទៀតដែលលេងកាលពីម្សិលមិញ៖

Liverpool 3-1 Newcastle United

Brighton 1-1 Burnley

Manchester United 1-0 Leicester City

Sheffield United 0-1 Southampton

សូមទស្សនាវីដេអូ Highlight នៅខាងក្រោម៖

SPURS 4-0 CRYSTAL PALACE
Wolves 2-5 Chelsea
Norwich City 3-2 Manchester City
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T