បន្ទាយមានជ័យ ៖ សួនផ្កាឈូករ័ត្នមួយកន្លែង នៅក្រុងប៉ោយប៉ែតបានក្លាយជាតំបន់ទេសចរដ៏មានប្រជាប្រិយភាព ហើយមនុស្សម្នារាប់រយនាក់ក្នុងមួយថ្ងៃៗចូលទៅទស្សនា ។ ដោយសួនផ្កាឈូករ័ត្នខាងលើ ស្ថិតក្នុងភូមិចាន់គិរីសង្កាត់ប៉ោយប៉ែត ជាប់ដងផ្លូវ ZOA ជាផ្លូវឆ្ពោះទៅភូមិទួលប្រាសាទ និងភូមិព្រៃគប់ខាងជើងផ្សារថ្មីប៉ោយប៉ែត ប្រហែលជាង២គីឡូម៉ែត្រ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសួនផ្កាឈូករ័ត្នមួយនេះ ជារបស់គ្រួសារមួយប្តីឈ្មោះ តុល សារិន ប្រពន្ធឈ្មោះ ពៅ វណ្ណា ។ ការចូលទស្សនានៅទីនោះម្នាក់ត្រូវចំណាយប្រាក់២០០០រៀល សម្រាប់មួយថ្ងៃ គឺអាចដើរថតលេងបានដោយសេរីក្នុងសួនដ៏ធំមួយនេះ ។
ស្ត្រីម្ចាស់សួនប្រាប់កោះសន្តិភាពថា ផ្កាឈូករ័ត្នរបស់គាត់ដាំលើទំហំដី៤ហិកតា ហើយថា រយៈពេលដាំ១ខែទើបចេញជាផ្លែផ្កាដែលគាត់អាចធ្វើអាជីវកម្មបាន ។ ស្ត្រីខាងលើបន្តថា សួនគាត់ទើបបើកដំណើរការមួយសប្តាហ៍ តែភ្ញៀវចេញចូលមិនដាច់ហើយមានកំណើនកើនឡើងរហូតដោយរយៈពេល៣ថ្ងៃចុងក្រោយនេះ កាលពីថ្ងៃសុក្រថវិកាបានពីការលក់សំបុត្រមួយថ្ងៃជាង១លានរៀល ថ្ងៃសៅរ៍ ទទួលបានជាង២លានរៀល ហើយនៅថ្ងៃអាទិត្យដែលជាថ្ងៃសម្រាកឃើញថា មានភ្ញៀវកាន់តែច្រើនទ្វេដង ។
ម្ចាស់សួនរូបនេះបន្តថា មានជនជាតិថៃជាច្រើនគ្រោងចូលមកកម្ពុជា ដើម្បីទស្សនាសួនរបស់គាត់នៅពេលខាងមុខផងដែរ ។ គាត់បន្តថា ផ្កាឈូករ័ត្នមានរយៈពេលតែមួយខែទេវានិងទុំប៉ុន្តែខណៈអាជ្ញាធរខេត្តក្រុងបានមកទស្សនាក៏បានណែនាំគាត់ឲ្យដាំកូនឈូករ័ត្នបន្តតាម ចម្លោះៗដើមចាស់ ដើម្បីឲ្យសួនមួយនេះមានដំណើរការអាចភ្ញៀវទៅកម្សាន្តជារៀងរហូត ។
គាត់បន្តថា និងពង្រីកអាជីវកម្មមួយនេះឲ្យកាន់តែប្រសើឡើងគឺគ្រោងបង្កើតរីសត កន្លែងថតការនិងបើកហាងលក់ម្ហូបអាហារ និងប្រកបដោយផាសុខភាពទៅជាហាង (វណ្ណកាដឹន) មានទាំងហាងកាហ្វេ ហើយគ្រាប់ឈូករ័ត្នដែលទុំទាំងនោះថ្វីត្បិតគ្មានទីផ្សារតែគាត់ និងច្នៃទៅជាគ្រាប់ឈូករ័ត្នឆ្អិនដាក់លក់ក្នុងហាងឲ្យភ្ញៀវទិញទទួលទានទៀតផង ៕ កែសម្រួលដោយ ៖ សុឃាក់
ប្រភព៖ កោះសន្តិភាព