កីឡាកររបស់ Tottenham មួយរូបបានសម្រេចចិត្តរួមរស់ជាមួយ Tottenham ហើយចង់ចុះកុងត្រាថ្មីដើម្បីបន្តជាមួយក្លិប

//s4.kh1.co/f2/f24d29b72e42826d3618cc1e53098542e59e4d16.jpg
កីទ្បា

 ១៤-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ យោងតាមប្រភពព័ត៌មានពីគេហទំព័របាល់ទាត់ Insider បានឱ្យដឹងថាកីឡាករ Jan Vertonghen បានត្រៀមខ្លួនរួចរាល់ហើយដើម្បីយល់ព្រមលើកិច្ចព្រមព្រៀងថ្មីមួយដើម្បីបន្តនៅ Tottenham នៅរដូវក្តៅខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Jan Vertonghen 
  កីឡាករ Jan Vertonghen 

ខ្សែការពារសញ្ជាតិបែលហ្ស៊ិកវ័យ ៣២ ឆ្នាំរូបនេះនៅសល់កុងត្រា១ឆ្នាំទៀតប៉ុណ្ណោះដែលនឹងផុតកំណត់នៅឆ្នាំ ២០២០ ។

Vertonghen រកបាន ១០គ្រាប់ ដងក្នុងការបង្ហាញខ្លួន ២៨៥ លើកចាប់តាំងពីចូលរួមជាមួយ Tottenham ដោយផ្ទេរពី Ajax ក្នុងឆ្នាំ ២០១២ ។

ប្រធានក្លិប Spurs លោក Daniel Levy ទំនងជាមិនផ្តល់កិច្ចសន្យារយៈពេលវែងដល់ Vertonghen នោះទេ ដោយកីឡាកររូបនេះមានវ័យចាស់ទៅហើយ៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T