ខ្សែការពារមួយរូបរបស់ Barcelona ត្រូវចាកឆ្ងាយពីទីលាន ៥ ទៅ ៦សប្ដាហ៍ដោយសាររបូស

//s4.kh1.co/f5/f5ee5a280620b39b2c3a4fd37bc15e4a2a9ce63c.jpg
កីទ្បា

 ១៤-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ ខ្សែការពាររបស់ក្លិប Barcelona កីឡាករ Samuel Umtiti នឹងអវត្តមានមិនបានជួយក្រុមរយៈពេល ៥ទៅ៦ សប្តាហ៍ដោយសាររងរបួសប្រអប់ជើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្លិប Barcelona បានប្រកាសកាលពីថ្ងៃសុក្រថា ខ្សែការពារកណ្តាល Samuel Umtiti ត្រូវអវត្តមានរហូតដល់ទៅ ៦ សប្តាហ៍បន្ទាប់ពីរងរបួសជើង ខណៈពេលលេងអោយក្រុមជម្រើសជាតិបារាំង។

  កីឡាករ Samuel Umtiti
  កីឡាករ Samuel Umtiti

ខ្សែការពារកណ្តាលរូបនេះត្រូវបានចាកចេញពីក្រុមមុនការប្រកួតទល់នឹង Valencia ក្នុងក្របខណ្ឌ La Liga នៅថ្ងៃសៅរ៍នេះ ដោយក្រុមការពារជើងឯកមួយនេះបានផ្ដល់ព័ត៌មានទាក់ទងពីស្ថានភាពរបស់កីឡាករ Umtiti នៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា៖

"កីឡាករសញ្ជាតិបារាំងរូបនេះ កំពុងតែវិលមករកការជាសះស្បើយរបស់គាត់ លើសពីនេះទៅទៀតកាលពីថ្ងៃសុក្រគេបានធ្វើតេស្តវិនិច្ឆ័យឃើញថា គាត់បាក់ឆ្អឹងតូចមួយនៃឆ្អឹងប្រអប់ជើងខាងស្តាំរបស់គាត់ ដោយគាត់ត្រូវបានគេកំណត់អោយសម្រាករយៈពេល ៥-៦ សប្តាហ៍។"

គួរបញ្ជាក់ផងដែរថា កីឡាករ Umtiti មិនបានបញ្ចូលក្នុងបញ្ជីកីឡាករជម្រើសជាតិបារាំងនោះទេកាលពីប្រកួតវគ្គជម្រុះយូរ៉ូឆ្នាំ២០២០ ប៉ុន្តែត្រូវបានកោះហៅអោយចូលរូមជួយជម្រើសជាតិវិញដោយសារអវត្តមានរបស់កីឡាករ Laporte របស់ Manchester City ៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T