លោក Jose Mourinho ប្រាប់ពីវិធីសាស្រ្តមួយទៅលោក Frank Lampard ដើម្បីឱ្យជោគជ័យក្នុងអាជីពគ្រូបង្វឹក

//s4.kh1.co/b8/b8749fe6801cacfc75b3ff02d76bf002e3ba7a18.jpg
កីទ្បា

 ១៤-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ លោក Jose Mourinho មានប្រសាសន៍ថាបទពិសោធន៍នឹងជួយឱ្យ Frank Lampard ទទួលបានជោគជ័យនៅ Chelsea ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Jose Mourinho អតីតគ្រូបង្វឹកក្រុមតោខៀវបាននិយាយថា លោក Frank Lampard មានគ្រប់លក្ខណៈទាំងអស់ដើម្បីទទួលបានជោគជ័យក្នុងនាមជាគ្រូបង្វឹកក្រុមតោខៀវ Chelsea ។

Lampard បានចូលកាន់តំណែងតពីលោក Maurizio Sarri នៅខែកក្កដាបន្ទាប់ពីដឹកនាំក្រុម Derby បាន១ឆ្នាំនៅក្របខណ្ឌ Champion Ship។

លោក Jose Mourinho បានលើកឡើងអំពីលោក Lampard ថា៖

https://s5.kh1.co/__image/w=644,h=389,q=100/a1/a1a3a87d4454034ba6cf5569acfad4a2008db81d.jpg

"រឿងមួយគឺកីឡាករហើយរឿងមួយទៀតគឺជាអ្នកគ្រប់គ្រង។ ខ្ញុំមិនគិតថាអ្នកគាំទ្រ Chelsea នឹងមិនយល់ស្របជាមួយខ្ញុំទេប្រសិនបើខ្ញុំនិយាយថា Lampard ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករសំខាន់បំផុតទាំង ៥ ក្នុងប្រវត្តិសាស្ត្ររបស់ Chelsea ហើយប្រហែលជា អ្នកខ្លះនឹងនិយាយថាមិនមែនជាកំពូលទាំងប្រាំទេប្រហែលជាកីឡាករកំពូលម្នាក់ក្នុងចំណោមបីនាក់។រឿងមួយទៀតគឺអាជីពជាអ្នកចាត់ការរបស់គាត់ គាត់មានបទពិសោធន៍មួយឆ្នាំនៅ Derby ដែលគាត់ធ្លាប់បានបង្ហាញពីគុណសម្បត្តិល្អម្ដងហើយ ដោយឥឡូវនេះគាត់មានតោខៀវ Chelsea នៅក្នុងដៃរបស់គាត់ទៀត។"

លោក Jose Mourinho បានបន្តទៀតថា៖

"គាត់នឹងដឹកនាំកូនក្រុមរបស់គាត់លេងប្រកួតធំៗ។ គាត់នឹងដឹកនាំកូនក្រុមរបស់គាត់លេង Champion League គាត់ធ្លាប់ដឹកនាំកូនក្រុមលេង European Super Cup ដូច្នេះវាសុទ្ធតែប្រកួតធំៗដែលគាត់ឆ្លងកាត់ហើយខ្ញុំជឿជាក់ថាបទពិសាធន៍ទាំងនេះនឹងជួយអោយគាត់ជោគជ័យក្នុងវិស័យគ្រូបង្វឹក។"

លោក Frank Lampard 
លោក Frank Lampard 

គូររម្លឹកផងដែរថា Lampard បានចាប់ផ្ដើមការប្រកួតរបស់គាត់មិនសូវជាបានល្អប៉ុន្មាននោះទេនៅរដូវកាលនេះ ដោយដឹកនាំក្រុមតោខៀវ Chelsea ឈ្នះតែមួយប្រកួតប៉ុណ្ណោះក្នុងចំណោម៤ប្រកួតបើកឆាកនិងចាញ់វគ្គផ្តាច់ព្រ័ត្រ UEFA Super Cup ទល់នឹងLiverpool ទៀតផង៕

ប្រភព៖ Skysports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T