ប៊ិះស៊យធំ! តារាទាំងនេះសុទ្ធតែធ្លាប់ត្រូវជនខិលខូច បន្លំប្រើឈ្មោះទៅបោកប្រាស់គេ

//s4.kh1.co/29/292a914472581ae206683fd9219ecf31d1cfcb0c.jpg
តារា & កម្សាន្ដ

 ១៤-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ តារាល្បីៗដែលប្រឡូកនៅក្នុងវិថីសិល្បៈ តែងតែជួបរឿងប្លែកៗនឹកស្មានមិនដល់ជានិច្ច។ ទៀតសោត រឿងដែលនឹកស្មានមិនដល់នេះ​ ពេលខ្លះអាចជារឿងល្អ និងប៉ុន្តែពេលខ្លះទៀត ជារឿងមិនល្អ ហើយថែមទាំងប៉ះពាល់ដល់ប្រជាប្រិយភាព របស់ពួកគេទៀតក៏មាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ដូចតារាប្រុសស្រីប៉ុន្មានដួងនេះ ដែលធ្លាប់ត្រូវបានជនខិលខូច ប្រើឈ្មោះរបស់ពួកគេទៅបោកប្រាស់ និងធ្វើរឿងមិនល្អផ្សេងៗ រហូតដល់សាមីខ្លួនចេញមុខមកចាត់ការ​ចំពោះរឿងទាំងនេះតែម្តង។

ចង់ដឹងថាតារាទាំងនោះមានអ្នកណាខ្លះ? តោះ!ទៅទស្សនាទាំងអស់គ្នា៖

១. Chompoo Araya

ជាតារាស្រីដែលមានឈ្មោះល្បីបែបនេះ ប្រាកដជាចៀសមិនផុតនោះទេ ដែលមានជនខិលខូចលួចយកឈ្មោះរបស់នាងទៅប្រើ ដើម្បីទាញយកផលប្រយោជន៍។ ដោយមានផេកហ្វេសប៊ុកមួយ បានអះអាងថាជាអ្នកចាត់ការរបស់ Chompoo ហើយបានកក់បន្ទប់ស្នាក់ដោយប្រើឈ្មោះរបស់នាង។ ក្រោយមកទើបដឹងថា នេះគ្រាន់តែជាការលេងសើច របស់ជនខិលខូចមិនស្គាល់អត្តសញ្ញាណតែប៉ុណ្ណោះ។

Chompoo Araya
Chompoo Araya

២. Pim Pimprapa

សម្រាប់តួឯកស្រីប្រចាំស្ថានីយប៉ុស្តិ៍លេខ៧ រូបនេះវិញក៏មិនណយដែរ ព្រោះមានបុរសម្នាក់បានអះអាងថាជាស្វាមីរបស់នាង និងបានធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់នាងយ៉ាងខ្លាំង រហូតដល់ Pim ចង់ចាត់វិធានការ តាមផ្លូវច្បាប់ទៀតផង។

Pim Pimprapa
Pim Pimprapa

៣. Nine Naphat

មកដល់តារាប្រុសវ័យក្មេងរូបនេះវិញម្តង Nine ធ្លាប់ត្រូវបានគេយករូប និងឈ្មោះរបស់លោក ទៅផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីផលប្រយោជន៍របស់គេ ដោយមិនមានការព្រមព្រៀងពីលោក។​

Nine Naphat
Nine Naphat

៤. Jeab Lalana

Jeab ធ្លាប់ត្រូវបានផេកហ្វេសប៊ុកមួយ កាត់តរូបភាពរបស់នាងទៅផ្សព្វផ្សាយ ផលិតផលថ្នាំសម្រកទម្ងន់។ ទៀតសោតរឿងនេះ មានការប៉ះពាល់ដល់ Jeab យ៉ាងខ្លាំង រហូតដល់នាងបង្ហោះផ្តាំផ្ញើទៅដល់បុគ្គលនោះជាច្រើនលើកច្រើនសា។

Jeab Lalana
Jeab Lalana

៥. Mook Worranit

បើទោះបីជា Mook មិនបានជួបរឿងដែលធ្ងន់ធ្ងរ ប៉ុន្តែនាងត្រូវបានជនខិលខូច លួចបង្កើតគណនីហ្វេសប៊ុកដោយប្រើឈ្មោះរបស់នាង រួចដើរ Chat ទៅរកអ្នកគាំទ្រគ្រប់គ្នា។​

Mook Worranit
Mook Worranit
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T