ឆ្លងចរន្ដអគ្គិសនីឆេះហាងសាច់អាំងចិនមួយកន្លែង នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន, សមត្ថកិច្ចប្រើឡានទឹក១៧គ្រឿង ដើម្បីបាញ់ពន្លត់ (មានវីដេអូ)

//s4.kh1.co/58/58f9de9831ecd1cc087b0874b0b8ec937d966209.jpg
សង្គម

 ១៤-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ ហាងសាច់អាំងចិនមួយកន្លែងយីហោ «Han Sheng» ដែលមានទីតាំងស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាប់ឆេះផ្នែកខាងមុខ នៅព្រឹកព្រលឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញផ្សែងខ្មួលខ្មាញ់ ហុយចេញពីផ្នែកខាងមុខ នៃហាងសាច់អាំងចិន ទើបធ្វើឲ្យមានការភ្ញាក់ផ្អើលសមត្ថកិច្ច ដើម្បីចេញអន្ដរាគមន៍ ដើម្បីជួយសង្គ្រោះ។ ក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ សមត្ថកិច្ចបានប្រើប្រាស់ ឡានទឹកអស់ចំនួន១៧គ្រឿង ទើបអាចគ្រប់គ្រងស្ថានការបានទាំងស្រុង នៅវេលាម៉ោងប្រមាណជាង៨ព្រឹក។

បើតាមសេចក្ដីរាយការណ៍ ករណីអគ្គិភ័យនេះ សមត្ថកិច្ចសន្និដ្ឋានជំហ៊ានដំបូងថា ផ្ដើមចេញពីការឆ្លងចរន្ដអគ្គិសនី។ យ៉ាងណាមិញ សម្រាប់គ្រោះថ្នាក់សង្គមមួយនេះ មិនបណ្ដាលឲ្យមានពលរដ្ឋណាម្នាក់រងគ្រោះនោះទេ ពោលគ្រាន់តែខូចខាតសម្ភារមួយចំនួនប៉ុណ្ណោះ៕

https://s4.kh1.co/__image/w=650,h=488,q=100/9a/9a465d44ec7c33cef7b0b489b91fd3fbbacd4ee4.jpg
https://s4.kh1.co/__image/w=650,h=488,q=100/58/58f9de9831ecd1cc087b0874b0b8ec937d966209.jpg
https://s5.kh1.co/__image/w=650,h=366,q=100/48/4877871f177638a50a4e35cbecf9c719b58f1106.jpg
https://s5.kh1.co/__image/w=650,h=488,q=100/ad/ad704d08fbb0203628a1bae1a96d9cd95d0584d5.jpg
https://s5.kh1.co/__image/w=650,h=488,q=100/41/412a20019166704fe13c3e875fb5013d2931b806.jpg

ប្រភពFresh News

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T