លោក Pep Guardiola ប្រាប់ថាកុំឱ្យប្រៀបធៀបកីឡាកររូបនេះទៅនឹង Ronaldo ឬ Messi

//s4.kh1.co/c4/c4a037610a24a62ea7151408e6fc8596f8850c17.jpg
កីទ្បា

 ១៤-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ លោក Pep Guardiola ពិតជារីករាយជាមួយនឹងទម្រង់លេងរបស់ Raheem Sterling ប៉ុន្តែសូមអ្នកសរសេរវាយប្រហារ Manchester City ទាំងអស់ កុំយក Sterling ទៅប្រៀបធៀបជាមួយ Cristiano Ronaldo ឬ Lionel Messi ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Raheem Sterling 
កីឡាករ Raheem Sterling 

កីឡាករជម្រើសជាតិអង់គ្លេសរូបនេះ បានបង្ហាញវត្តមានឱ្យក្លិប និងប្រទេសនៅរដូវកាលនេះដោយរកបាន ៨ គ្រាប់ និងបញ្ជូនបាល់អោយមិត្តក្រុមស៊ុតបញ្ចូលទីបាន ៣ ដងក្នុង ៧ ប្រកួត។

ទោះយ៉ាងណាលោក Guardiola បានបញ្ឈប់ការប្រៀបធៀបដោយជឿជាក់ថា គ្មាននរណាម្នាក់អាចផ្គូរផ្គងជាមួយ Ronaldo និង Messi បាននោះទេដោយកីឡាករទាំង២រូបនេះ ជាកីឡាករល្អបំផុតនៅលើពិភពលោកក្នុងរយះពេល១០ឆ្នាំចុងក្រោយនេះ។

លោក Guardiola បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថា៖

"ខ្ញុំពិតជារីករាយណាស់សម្រាប់គាត់ចំពោះរបៀបដែលគាត់លេងនៅទីនេះនិងក្រុមជម្រើសជាតិ ប៉ុន្តែសង្ឃឹមថា គាត់នឹងមិនអានឬស្តាប់រឿងរ៉ាវប្រៀបធៀបទាំងនេះទេ។ គ្មាននរណាម្នាក់អាចប្រៀបធៀបជាមួយ Cristiano Ronaldo ឬ Messi បានទេ។"

គួររម្លឹកផងដែរថា Sterling រកបាន ៥ គ្រាប់ក្នុងចំណោម ១៤ គ្រាប់របស់ Man City ក្នុងការប្រកួតបើកឆាក Premier League ចំនួន ៤ ប្រកួតដោយក្រុមការពារជើងឯកមួយនេះទទួលបាន ១០ ពិន្ទុពីការប្រកួតបើកឆាក៤ប្រកួតតាមពីក្រោយក្រុមកំពូលតារាង Liverpool ចំនួន២ពិន្ទុ៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T