អ្នកណាមិនច្រណែន! បើជីវិតគ្រួសាររបស់ នៅ សូនីតា ជាមួយស្វាមី ពោរពេញដោយសុភមង្គលបែបនេះ

//s4.kh1.co/e2/e2df89865880671d5264807dc341af5aff02b146.jpg
តារា & កម្សាន្ដ

 ១៤-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ អ្នកនាង នៅ សូនីតា ដែលជាតារាសម្ដែងស្រី និងជាពិធីការិនីដ៏ឆ្នើមផងនោះ បានធ្វើឲ្យមហាជនមានការនឹករលឹកគ្រប់គ្នា បន្ទាប់ពីបាត់មុខមាត់ពីសិល្បៈមួយរយៈ ក៏ព្រោះតែត្រូវមើលថែទាំកូនដំបូង ទើបតែសម្រាលរួច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ យ៉ាងណាមិញ បើទោះជាតារាស្រីរូបនេះ ទើបតែសម្រាលមិនទាន់បានបីខែស្រួលបួលក្ដី តែបើងាកមកមើលសម្រស់របស់នាង នៅតែមានភាពស្រស់ស្អាត និងគួរឲ្យទាក់ទាញ មិនចាញ់ក្រមុំៗប៉ុន្មានទេ។

អ្វីដែលរឹតតែពិសេសនោះគឺ កាលពីពេលថ្មីៗនេះ នៅ សូនីតា បានធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីឃើញរូបថតជាលក្ខណៈគ្រួសារជុំគ្នា ជាលើកដំបូង ជាមួយស្វាមីជាទីស្រលាញ់ លោក ទិត្យ ថាវរិទ្ធ និងកូនប្រុសដំបូង។

ទន្ទឹមនឹងនេះដែរ តាមរយៈរូបភាពប៉ុន្មានសន្លឹកនោះ គេឃើញថា សមាជិករាល់គ្នា សុទ្ធតែប្រកបដោយស្នាមញញឹមស្រស់ថ្លា មើលទៅហាក់ដូចជា កំពុងមានសុភមង្គលយ៉ាងខ្លាំង ថែមទាំងបានធ្វើឲ្យហ្វេនៗមួយចំនួន ច្រណែនជីវិតគ្រួសារតូចរបស់ នៅ សូនីតា ដែលមានទាំងស្វាមីចេះយល់ចិត្តស្រលាញ់ថ្នាក់ថ្នម និងមានកូនប្រុស ដ៏គួរឲ្យស្រលាញ់បែបនេះទៀតផង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

នៅ សូនីតា និងកូនប្រុស
នៅ សូនីតា និងកូនប្រុស
នៅ សូនីតា និងកូនប្រុស
នៅ សូនីតា និងកូនប្រុស
កូនប្រុសរបស់ សូនីតា
កូនប្រុសរបស់ សូនីតា
គ្រួសារដ៏កក់ក្ដៅរបស់ នីតា
គ្រួសារដ៏កក់ក្ដៅរបស់ នីតា
គ្រួសារដ៏កក់ក្ដៅរបស់ នីតា
គ្រួសារដ៏កក់ក្ដៅរបស់ នីតា
គ្រួសារដ៏កក់ក្ដៅរបស់ នីតា
គ្រួសារដ៏កក់ក្ដៅរបស់ នីតា
នៅ សូនីតា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T