«ខ្ញុំមានតែ Bella ម្នាក់គត់» Weir និយាយពាក្យយ៉ាងខ្លី បញ្ចប់ព័ត៌មានស្នេហាត្រីកោណ!

//s4.kh1.co/97/973c25bdb889029540c9ed21f2a922edc49bbf1e.jpg
តារា & កម្សាន្ដ

 ១៤-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ នៅទីបំផុតចម្ងល់របស់អ្នកគាំទ្រត្រូវបានទម្លាយហើយ ក្រោយពេលដែលតារាសម្តែងប្រុសល្បីឈ្មោះលោក Weir Sukollawat ចេញមុខមកបកស្រាយរឿងរ៉ាវស្នេហាត្រីកោណ ជាមួយតារាសម្តែងស្រីរួមស្ថានីយនាង Ching Ching 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Weir បាននិយាយរៀបរាប់ចំពោះមុខក្រុមអ្នកកាសែតយ៉ាងដូច្នេះថា៖

«ខ្ញុំបានឃើញព័ត៌មានខ្លះដែរ ហើយខ្ញុំដូចជាមិនសូវយល់ប៉ុន្មានទេថា ហេតុអីបានជារឿងរ៉ាវនៅតែមានបន្តវែងឆ្ងាយមិនចប់សោះ។ តាមពិតទៅវាគ្មានអ្វីនោះទេ ដូចដែលគ្រប់គ្នាបានដឹងស្រាប់ហើយថា Ching Ching ជាអ្នកសម្តែងសិស្សប្អូនរួមស្ថានីយ។ ខ្ញុំនិងប្អូនគឺស្គាល់គ្នាពិតមែន ប៉ុន្តែស្គាល់តាមរយៈ Nat ដែលធ្លាប់សម្តែងរឿងជាមួយគ្នា ហើយពេលនេះ Nat កំពុងតែតាមញ៉ែ Ching Ching ដូចគ្នា។ ខ្ញុំបានជួបជាមួយ Ching Ching គឺនៅពេលដែលខ្ញុំជួប Nat ប៉ុណ្ណោះ» ។ 

បន្ថែមលើនេះ Weir ក៏បាននិយាយដល់សង្សារសំណព្វចិត្តរបស់ខ្លួនគឺ តារាសម្តែងស្រី Bella Ranee ក្រោយពីមានរឿងនេះដូចគ្នាថា៖

«ខ្ញុំមិនបាននិយាយពីរឿងដែលគ្រប់គ្នាយល់ច្រឡំនេះជាមួយ Bella ទេ ព្រោះវាគ្មានអ្វីពិតមែន ហើយ Bella ក៏មិនបានសួរថាខ្ញុំទៅធ្វើអី​ ឬទៅលួចមានស្រីឬក៏អត់ដែរ។ Bella ស្គាល់ខ្ញុំច្បាស់ណាស់ ថាខ្ញុំមិនធ្វើរឿងបែបនេះទេ។ ម្យ៉ាងវិញទៀត រឿងនេះមិនបានប៉ះពាល់អ្វីទំនាក់ទំនងរបស់យើងទេ ហើយចង់បញ្ជាក់ថា ខ្ញុំមានតែ Bella ម្នាក់ប៉ុណ្ណោះរហូតមក» ។

ជាមួយគ្នានេះផងដែរ តារាប្រុសវ័យ៣៤ឆ្នាំរូបនេះ ក៏បានផ្តាំផ្ញើទៅកាន់អ្នកគាំទ្រដែលជឿព័ត៌មានមិនពិតដែរថា៖

«ខ្ញុំគិតថាប្រសិនជាអ្នកគាំទ្រពិតប្រាកដ ពួកគេប្រាកដជាស្គាល់ពីតារារបស់ខ្លួន ថាជាមនុស្សបែបណា។ ពេលមានរឿងបែបនេះ អ្នកខ្លះបានត្រឹមតែអានអ្វីដែលគេសរសេរ ដែលមិនមែនជាការពិត។ ខ្ញុំមិនខឹងព្រោះមានព័ត៌មានបែបនេះទេ ប៉ុន្តែខ្ញុំមានអារម្មណ៍ថា ពិភពលោកនេះហាក់ដូចជាប្រែប្រួលខ្លាំងណាស់ អ្នកណាក៏ដោយឲ្យតែមានទូរស័ព្ទនៅក្នុងដៃអាចបង្កើតព័ត៌មានបានទាំងអស់។ ខ្ញុំមិនអាចទៅបង្ខំ ឬហាមឃាត់បានទេ ​ប៉ុន្តែអ្នកទាំងអស់គ្នាគួរតែធ្វើអ្វីដែលមិនលើសព្រំដែន កុំធ្វើឲ្យអ្នកដទៃមកក្តៅក្រហាយ ព្រោះវាមិនមែនជារឿងសប្បាយទេ» ៕

សូមទស្សនារូបភាពខាងក្រោម៖

Weir Sukollawat
Weir Sukollawat
Bella Ranee
Bella Ranee
Ching Ching
Ching Ching
Weir និង Bella
Weir និង Bella
Weir និង Bella
Weir និង Bella
Weir និង Bella
Weir និង Bella
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T