លោក Ole Gunnar Solskjaer ជឿជាក់ថា កីឡាករមួយរូបនឹងចុះកុងត្រាថ្មីជាមួយ Manchester United

//s4.kh1.co/8d/8df49505ba2ac205e851e4042f4bb90dcd5b0bfa.jpg
កីទ្បា

 ១៤-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ លោក Ole Gunnar Solskjaer នៅតែមានទំនុកចិត្តថា ក្រុមបិសាចក្រហម Manchester United អាចបញ្ចុះបញ្ចូលកីឡាករ David de Gea ឱ្យចុះកុងត្រាថ្មី ទោះបីមានការជជែកគ្នាយូរនឹងនៅតែមិនមានលទ្ធផលល្អក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ David de Gea
  កីឡាករ David de Gea

តាមរបាយការណ៍បានបង្ហញថា នៅចុងរដូវកាលមុនអ្នកចាំទីអេស្ប៉ាញរូបនេះ ជិតនឹងចុះកិច្ចព្រមព្រៀងថ្មីរយៈពេល៦ឆ្នាំទៅហើយ ប៉ុន្តែ Solskjaer បានសារភាពថា គាត់ស្ថិតក្នុងភាពស្រពេចស្រពិលក្នុងការពិភាក្សា ដោយគ្មានភាពរីកចម្រើនណាមួយតាំងពីពេលនោះមក។

កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ De Gea នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយលោក Solskjaer ជឿជាក់ថា កីឡាករវ័យ ២៨ ឆ្នាំរូបនេះ ដែលគាត់ចាត់ទុកថា ជាអ្នកចាំទីល្អបំផុតលើលោកនោះ នឹងបន្តនៅ Old Trafford បន្តទៀត ប៉ុន្តែសល់តែរយៈពេល ៤ ខែប៉ុណ្ណោះសម្រាប់ធ្វើកិច្ចពិភាក្សា។

លោក​ Solskjaer បាននិយាយថា៖

https://s4.kh1.co/__image/w=590,h=350,q=100/2f/2f79cc68fd3ff8a5bb8a164cbdf26a75cf6eba5d.jpg

"ខ្ញុំមានជំនឿចិត្តថាគាត់នឹងបន្តនៅទីនេះ។ គាត់ (De Gea) មិនបាននិយាយអ្វីទាំងអស់ក្រៅពីស្រលាញ់ក្លិបមួយនេះ និងចង់ស្នាក់នៅទីនេះដោយសារគាត់ធ្លាប់មានពេលវេលាដ៏អស្ចារ្យនៅទីនេះ។"

លោក Solskjaer បានបន្តទៀតថា៖

"អ្នកអាចសួរ De Gea និងក្លិបអំពីការពិភាក្សាគ្នាប្រព្រឹត្តទៅដូចម្ដេចហើយ។ ខ្ញុំមិនទាន់បានចូលរួមកិច្ចពិភាក្សានោះទេ តែសង្ឃឹមថាអ្វីៗនឹងជោគជ័យ៕"

ប្រភព៖ Skysports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T