កាល់តិច នាំមកនូវប្រេងឥន្ធនៈ ដែលមានថាមពលឯតទគ្គកម្មពិភពលោក ដល់ប្រទេសកម្ពុជា!

//s5.kh1.co/dc/dc4dec6d79cb32494e2f794d30a3e01d213ed668.jpg
សង្គម

 ១៤-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ឥឡូវនេះប្រជាជនកម្ពុជាអាចទទួលបានប្រេងឥន្ធនៈ ដែលមានថាមពលឯតទគ្គកម្មពិភពលោកនៅស្ថានីយប្រេងឥន្ធនៈ កាល់តិច ដែលនៅជិតពួកគាត់។ នាំមកជូនដោយក្រុមហ៊ុន ឈេហ្វរ៉ុន (ខេមបូឌា) លីមីតធីត ដែលនាពេលថ្មីៗនេះប្រេងឥន្ធនៈ​ កាល់តិច ជាមួយ Techron®  បានចាក់ប្រេងឲ្យរថយន្តមានអាយុ ២៨ ឆ្នាំ ឡើងភ្នំកម្ពស់ ១.០០០ ម៉ែត្រ ដើម្បីកំណត់ត្រាឯតទគ្គកម្មពិភពលោក GUINNESS WORLD RECORDS® title ថ្មីមួយ គឺការបើកបររថយន្តឡើងផ្លូវចំណោតភ្នំដយឆាងបានលឿនជាងគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈការបង្ហាញក្នុងកម្មវិធី «Record Rides» មានពីរវគ្គនៅប៉ុស្តិ៍ទូរទស្សន៍អន្តរជាតិ National Geographic ដែលក្រុមហ៊ុន កាល់តិច ជាដៃគូសហការតែមួយគត់សម្រាប់ការប្រកួតប្រជែងថាមពលប្រេងឥន្ធនៈរបស់ កាល់តិច Caltex’s Fuel Power Challenge។ យើងបានឃើញអ្នកបើកបររថយន្តប្រណាំងដ៏ស្ទាត់ជំនាញកូនចិនកាត់ចាម៉ៃកា Natasha Chang និងពិធីករទូរទស្សន៍ KC Montero បានធ្វើការប្រកួតគ្នាដោយវាស់នាទី ដើម្បីឈានទៅរកកំណត់ត្រាបើកបរឡើងភ្នំដយឆាង។

កាល់តិច នាំមកនូវប្រេងឥន្ធនៈថាមពលឯតទគ្គកម្មពិភពលោក
កាល់តិច នាំមកនូវប្រេងឥន្ធនៈថាមពលឯតទគ្គកម្មពិភពលោក
កាល់តិច នាំមកនូវប្រេងឥន្ធនៈថាមពលឯតទគ្គកម្មពិភពលោក
កាល់តិច នាំមកនូវប្រេងឥន្ធនៈថាមពលឯតទគ្គកម្មពិភពលោក

នៅទីបំផុត Natasha បានកំណត់ឯតទគ្គកម្មនេះដោយប្រើរយៈពេលតែ ៦ នាទី ៥២,៦៩២ វិនាទី ដែលនេះជាបទពិសោធន៍ដ៏អស្ចារ្យមួយក្នុងកំណត់ត្រាបើកបរ។

ការថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាពេលថ្មីៗនេះលោក Shahid Ahmed អគ្គនាយកក្រុមហ៊ុន Chevron ប្រចាំប្រទេសម៉ាឡេស៊ី សិង្ហបុរី និងកម្ពុជា បានចែករំលែកថា៖

«ការធ្វើតេស្តដោយប្រើឧបករណ៍ Boroscope កាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅនៅក្នុងប្រទេសកម្ពុជាបានបង្ហាញឲ្យដឹងថា កាល់តិចជាមួយ Techron® ជាប្រេងឥន្ធនៈដែលជួយរក្សាម៉ាស៊ីនបានស្អាតនៅពេលបើកបរ ចំណែកការឈ្នះពានរង្វាន់ GUINNESS WORLD RECORDS® title ក៏ជួយបង្ហាញពីថាមពលលាងសម្អាតម៉ាស៊ីនយានយន្តជាមួយមុខងារ Techron® ដែលធ្វើឲ្យយានយន្តមានដំណើរការល្អបំផុត និងផ្តល់ថាមពលអតិបរមាដល់យានយន្តរបស់អ្នក»។

លោក​​ ​Ahmed បានបន្ថែមទៀតថា៖​

«នេះជាប្រេងឥន្ធនៈដែលមានថាមពលដ៏អស្ចារ្យ ដែលអតិថិជនរបស់យើងអាចទទួលបានបទពិសោធន៍នេះនៅស្ថានីយប្រេងឥន្ធនៈ កាល់តិច ដែលនៅជិតពួកគាត់ ដើម្បីផ្តល់ថាមពលដល់យានយន្តក្នុងការបើកបរប្រចាំថ្ងៃរបស់ពួកគាត់»។

លោក Shahid Ahmed អគ្គនាយកក្រុមហ៊ុន Chevron
លោក Shahid Ahmed អគ្គនាយកក្រុមហ៊ុន Chevron

ម៉ាស៊ីនយានយន្តដែលមានថាមពលអតិបរិមា គឺទាមទារឲ្យមានការបញ្ជូនខ្យល់ និងប្រេងឥន្ធនៈបានល្អ តែបើមានបញ្ហាកើតឡើង នោះដោយសារតែមានការកកស្ទះនៅក្នុងសន្ទះប្រេង និងប៊ិកប្រេង។ ខាងគីមីវិទ្យាតែមួយគត់របស់ Techron® ត្រូវបានបញ្ជាក់ថា ដើម្បីកម្ចាត់ និងការពារម៉ាស៊ីនយានយន្តពីការកកស្ទះនៅផ្នែកសំខាន់ៗទាំងនេះ គឺមានតែកាល់តិចជាមួយ Techron® ទេ ដែលមានបច្ចេកវិទ្យា Clean & Glide technology អាចជួយកាត់បន្ថយការកកិត និងបង្កើនថាមពលដល់ម៉ាស៊ីនយានយន្តរបស់អ្នក។

ដោយភ្ជាប់ជាមួយសមិទ្ធផលនៃកំណត់ត្រាឯតទគ្គកម្មពិភពលោក ហ្គីណេស (GUINNESS WORLD RECORDS® title) របស់ពួកគេ កាល់តិច កម្ពុជាកំពុងអបអរសាទរជាមួយប្រជាជនកម្ពុជាដែលដឹងនូវអ្វីដែលត្រូវធ្វើដើម្បីទទួលបានលទ្ធផលដ៏អស្ចារ្យ៖ កញ្ញា ស៊ន សៀវម៉ី អ្នកឈ្នះមេដាយមាសដំបូងគេរបស់កម្ពុជា នៅក្នុងព្រឹត្តិការណ៍អាស៊ានហ្គេម កញ្ញា ប៊ី សុធារី អ្នកតំណាងកម្ពុជាដំបូងគេ នៅក្នុងការប្រកួតបវរកញ្ញាចក្រវាល និងលោក លី វ៉ាហេត កីឡាករបាល់ទាត់កម្ពុជាដំបូងគេ ដែលរកគ្រាប់បាល់ច្រើនជាងគេក្នុងមួយរដូវកាល។ អ្នកទទួលបានសមិទ្ធផលទាំងនេះក៏មានវត្តមាន នៅក្នុងព្រឹត្តិការណ៍សារព័ត៌មាននេះផងដែរ។

កាល់តិច នាំមកនូវប្រេងឥន្ធនៈថាមពលឯតទគ្គកម្មពិភពលោក
កាល់តិច នាំមកនូវប្រេងឥន្ធនៈថាមពលឯតទគ្គកម្មពិភពលោក
កាល់តិច នាំមកនូវប្រេងឥន្ធនៈថាមពលឯតទគ្គកម្មពិភពលោក
កាល់តិច នាំមកនូវប្រេងឥន្ធនៈថាមពលឯតទគ្គកម្មពិភពលោក
កាល់តិច នាំមកនូវប្រេងឥន្ធនៈថាមពលឯតទគ្គកម្មពិភពលោក
កាល់តិច នាំមកនូវប្រេងឥន្ធនៈថាមពលឯតទគ្គកម្មពិភពលោក
កាល់តិច នាំមកនូវប្រេងឥន្ធនៈថាមពលឯតទគ្គកម្មពិភពលោក
កាល់តិច នាំមកនូវប្រេងឥន្ធនៈថាមពលឯតទគ្គកម្មពិភពលោក

ដើម្បីស្វែងយល់បន្ថែមពីការបំបែកឯតទគ្គកម្មពិភពលោក ហ្គីណេស (GUINNESS WORLD RECORDS®) សម្រាប់ «ការបើកបររថយន្តឡើងផ្លូវចំណោតភ្នំដយឆាងបានលឿនជាងគេ» សូមចូលទៅកាន់ https://caltexrecordrides.com/។ សម្រាប់ព័ត៌មានចុងក្រោយរួមទាំងសមិទ្ធផលដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា សូមតាមដានទំព័រហ្វេសប៊ុកផ្លូវការរបស់ Caltex Cambodia នៅលើ https://www.facebook.com/CaltexCambodia/

Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T