គ្រូពេទ្យភ្ញាក់ផ្អើលជាខ្លាំង ពេលរកឃើញរ៉េស្ស័រដែកក្នុងប្រដាប់ភេទរបស់ស្រ្តីម្នាក់ ក្រោមហេតុផលដ៏ហួសចិត្តបំផុត

//s5.kh1.co/7c/7c75b443966fcb52d8e9f468c6c2cb440aefd08b.jpg
សង្គម

 ១៤-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ចិន៖ អ្នកគ្រូពេទ្យម្នាក់មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយរកឃើញរ៉េស្ស័រដែកមួយក្នុងប្រដាប់ភេទរបស់ស្រី្តម្នាក់ ក្រោមហេតុផលដ៏ហួសចិត្តបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពបានឱ្យដឹងថា មានស្រ្តីអាយុ ៣១ឆ្នាំម្នាក់ រស់នៅក្នុងទីក្រុង ZhongShan ប្រទេសចិន ស្រាប់តែបានដាក់រ៉េស្ស័រដែកមួយ ព្រោះតែនាងគិតថា វាអាចជំនួសនឹងកងដាក់ក្នុងស្បូងបានដើម្បីការពារកុំឱ្យមានផ្ទៃពោះពេលរួមភេទ។

រ៉េស្ស័រដែកនេះត្រូវបានអ្នកគ្រូពេទ្យរកឃើញ នៅពេលដែលនាងបានទៅមន្ទីរពេទ្យដើម្បីយកកូនចេញ។

រូបថតកាំរស្មីអ៊ិចបង្ហាញពីរ៉េស្ស័រដែកនៅក្នុងប្រដាប់ភេទស្រ្តីម្នាក់នេះ
រូបថតកាំរស្មីអ៊ិចបង្ហាញពីរ៉េស្ស័រដែកនៅក្នុងប្រដាប់ភេទស្រ្តីម្នាក់នេះ

យោងតាមអ្នកគ្រូពេទ្យឯកទេសរោគស្រ្តី Dr. Fu Junhong បានឱ្យដឹងថា ស្រ្តីម្នាក់នេះបានមកមន្ទីរពេទ្យកាលពីចុងខែកក្កដា ខណៈពេលនាងមានផ្ទៃពោះបាន ៥ខែ ហើយចង់យកកូនចេញ។

អ្នកគ្រូពេទ្យ Fu Junhong បាននិយាយទៀតថា៖

«ក្នុងអំឡុងពេលការត្រួតពិនិត្យរបស់យើងបានរកឃើញរ៉េស្ស័រដែកមួយចំនួននៅក្នុងប្រដាប់ភេទរបស់នាង។ ដូច្នេះយើងមិនអាចយកវាចេញបាននោះទេ ដោយតែវាបាននៅក្នុងនោះជាងកន្លះឆ្នាំមកហើយ។ អីចឹងយើងត្រូវតែវះកាត់ដើម្បីយកវាចេញ។»

យ៉ាងណាមិញ ការវះកាត់នេះទទួលបានជោគជ័យល្អ ហើយនៅទីបំផុតគ្រូពេទ្យក៏បានជួយយករ៉េស្ស័រដែកទាំងនោះចេញពីប្រដាប់ភេទរបស់ស្រ្តីម្នាក់នេះផងដែរ។

រ៉េស្ស័រដែកយកចេញពីប្រដាប់ភេទស្រ្តីម្នាក់នេះ
រ៉េស្ស័រដែកយកចេញពីប្រដាប់ភេទស្រ្តីម្នាក់នេះ

ដល់ពេលគ្រូពេទ្យសួរនាំនាងទៅ ទើបនាងប្រាប់ថា ការពិតនាងបានរកឃើញរ៉េស្ស័រដែកនេះនៅកន្លែងធ្វើការរបស់នាងសោះ។ ដូច្នេះនាងក៏លាងសម្អាតវាឱ្យស្អាត ហើយដាក់វាចូលក្នុងប្រដាប់ភេទ ដោយគិតថា ការធ្វើបែបនេះប្រៀបដូចជាការដាក់កងក្នុងស្បូងដើម្បីពន្យារកំណើត ឬការពារកុំឱ្យមានកូន នៅពេលរួមភេទជាមួយប្តីនាង។

អ្នកគ្រូពេទ្យ Fu Junhong
អ្នកគ្រូពេទ្យ Fu Junhong

ដោយឡែក គ្រូពេទ្យបានពន្យល់ទៀតថា៖

«ការធ្វើបែបនេះពុំបានសមស្របទៅតាមចំណេះដឹងផ្នែកវិទ្យាសាស្រ្តនោះទេ ហើយវាក៏គ្មានអនាម័យផងដែរ។»

យ៉ាងណាមិញ អ្នកគ្រូពេទ្យពុំបានបញ្ជាក់ច្បាស់លាស់ថា តើនាងនឹងយកកូនចេញឬក៏អត់នោះទេ។

អ្នកគ្រូពេទ្យបានផ្តល់ជាដំបូន្មានទៅដល់ស្រ្តីគ្រប់រូប បើចង់ពន្យារកំណើតសូមពិគ្រោះយោបល់ជាមួយគ្រូពេទ្យឯកទេសឱ្យបានត្រឹមត្រូវ កុំព្យាយាមប្រើប្រាស់វិធីផ្តេសផ្តាស់ដោយខ្លួនឯង ព្រោះវាអាចមានគ្រោះថ្នាក់ដល់អាយុជីវិតបាន៕

Kim Hong
ហុង

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T