ធ្ងន់.កហើយ! ខ្សែប្រយុទ្ធរបស់ Arsenal ១រូបត្រូវសម្រាកក្រៅទីលានរហូតដល់ខែតុលាដោយសាររបួស

//s4.kh1.co/8c/8c1be9a91ca9ca86b46d6c342f0794a2102ef66a.jpg
កីទ្បា

 ១៤-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរបស់ក្រុមកាំភ្លើងធំ Arsenal កីឡាករ Alexandre Lacazette បានរងរបួសកជើងដែលត្រូវសម្រាកក្រៅទីលានរហូតដល់ខែតុលា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្លិបបានបង្ហាញព័ត៌មាននៅលើគេហទំព័ររបស់ខ្លួន ដោយបានបញ្ជាក់ថា កីឡាករសញ្ជាតិបារាំងរូបនេះ ជួបនឹងបញ្ហារបួសនេះ ដែលត្រូវសម្រាករយៈពេលពីរបីសប្តាហ៍ដើម្បីពង្រឹងសុខភាពរឹងមាំឡើងវិញ។

   កីឡាករ Alexandre Lacazette
   កីឡាករ Alexandre Lacazette

សេចក្តីថ្លែងការណ៍ទាំងស្រុងនៅលើគេហទំព័ររបស់ក្រុម Arsenal បាននិយាយថា៖

"បន្ទាប់ពីការពិនិត្យលើបញ្ហាកជើងរបស់ Alex អ្នកជំនាញបានណែនាំថា គាត់នឹងត្រូវសម្រាកពង្រឹងកជើងរបស់គាត់ដើម្បីទទួលបានសុខភាពរឹងមាំឡើងវិញ។"

បច្ចុប្បន្ននេះកីឡាករ Lacazette រកបាន ២ គ្រាប់ហើយ ក្នុងចំណោម ៣ ប្រកួតក្នុងរដូវកាលនេះរាប់បញ្ចូលទាំងគ្រាប់បាល់ដំបូងរបស់ក្រុមកាំភ្លើងធំ Arsenal កាលពីប្រកួតស្មើនៅក្នុងជំនួបទល់នឹង Tottenham ។

កីឡាករវ័យ ២៨ ឆ្នាំរូបនេះ នឹងខកខានការធ្វើដំណើរនៅថ្ងៃអាទិត្យនេះ ប្រកួតទល់នឹង Watford និងការប្រកួតក្រៅដីជាមួយក្រុម Eintracht Frankfurt ក្នុងក្របខ័ណ្ឌ Europa League នៅថ្ងៃព្រហស្បតិ៍។

គួរបញ្ជាក់ផងដែរថា កីឡាកររូបនេះត្រូវបានគេរំពឹងថា នឹងខកខានការប្រកួតក្នុងក្របខណ្ឌ Premier League ទល់នឹងក្រុម Aston Villa និង Manchester United បូករួមទាំងការប្រកួតទល់នឹង Nottingham Forest ក្នុងពានរង្វាន់ Carabao Cup ផងដែរ៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T