ភាពយន្តខ្មែររឿង «វាលប្រមាញ់» ចំណាយដើមទុនផលិតអស់រហូតដល់ជាង១លានដុល្លារ!

//s5.kh1.co/aa/aa9ecedecdc32065437b6a406f36d925a3cc0945.jpg
តារា & កម្សាន្ដ

 ១៤-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ យោងតាមការប្រកាសរបស់ផលិតករខ្សែភាពយន្តខ្មែរខ្នាតធំ ដែលដឹកនាំសម្ដែងដោយផលិតករមកពីបរទេស ហើយមានការចូលរួមសម្ដែងដោយតារាមកពីក្រៅប្រទេស​ រឿង «វាលប្រមាញ់» បានចំណាយដើមផលិតអស់ដល់ជាង១លានដុល្លារ ដែលនេះគឺជាការចំណាយដ៏ច្រើនលើសលប់សម្រាប់ភាពយន្តខ្មែរ។ ភាពយន្តនេះត្រូវបានរំពឹងថា នឹងផ្ទុះកក្រើកមិនចាញ់ស្នាដៃរឿង «Jailbreak» ដែលដឹកនាំផលិតករបរទេសដូចគ្នានេះផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក ជីមី ហេនឌ័រសុន
  លោក ជីមី ហេនឌ័រសុន

ថ្លែងក្នុងសន្និសីទកាសែតកាលពីរសៀលថ្ងៃទី១៣ កញ្ញា មុននេះ លោក ជីមី ហេនឌ័រសុន (Jimmy Henderson) ​អ្នកដឹកនាំសម្ដែង ដែលធ្លាប់ចូលរួមផលិតភាពយន្តរឿង «Jailbreak» បានអះអាង លោកបង្ហាញពីការរំពឹងចំពោះស្នាដៃនេះយ៉ាងខ្លាំង ដោយសារតែរឿង «វាលប្រមាញ់ ឬ The Prey» បានប្រើទុនដល់ជាង១លានដុល្លារ ហើយតារាសម្ដែងនៅក្នុងរឿងនេះ មិនមែនសុទ្ធតែតារាខ្មែរនោះទេ ក៏មានតារាថៃ និងតារាជនជាតិចិនមួយរូបជាតួឯកផងដែរ។

សន្និសីទកាសែតរឿង «វាលប្រមាញ់»
សន្និសីទកាសែតរឿង «វាលប្រមាញ់»

លោកថាមួយរឿងនេះថតនៅស្រុកខ្មែរទាំងអស់ ហើយឈុតឆាកក្នុងរឿងទាំងមូល គឺពោរពេញដោយឈុតឆាកបាញ់ប្រហារ និងវាយតប់ អមដោយការផ្សងព្រេងក្នុងព្រៃ។ រឿងនេះក៏ពោរពេញដោយផលលំបាកផងដែរ ដោយសារតែតួអង្គសំខាន់ៗនៃប្រទេសទាំង៣ និយាយភាសាខុសគ្នា ហើយក្នុងឈុតឆាកមួយចំនួន គឺតួឯកស្រីកញ្ញា ឌី សូនីតា ត្រូវនិយាយភាសាចិនឆ្លងឆ្លើយជាមួយតួឯកប្រុសដែលជាជនជាតិចិន។ ភាពយន្តនេះពោរពេញដោយឈុតឆាក Action ដ៏ជក់ចិត្ត ដោយឈុតឆាករឿង គឺយកលំនាំតាម «The Most Dangerous Game» របស់លោក Rechard Connell​

លោក ជីមី ហេនឌ័រសុន បន្តថា នេះជាភាពយន្តខ្មែរកម្រិតអន្តរជាតិ ដែលផលិតក្នុងស្រុក បើទោះជាអ្នកផលិតពិតប្រាកដ គឺជាជនជាតិបរទេស។ ការប្រកាសដាក់បញ្ចាំងនៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី ១៩ កញ្ញា ជាផ្លូវការនេះ គឺបន្ទាប់ពីយកទៅបញ្ចាំងក្នុងមហោស្រពភាពយន្តអន្តរជាតិនៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង និងមហោស្រពភាពយន្តអន្តរជាតិ ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ហើយធ្វើឲ្យជនបរទេសទទួលស្គាល់។

រឿងនេះជាភាពយន្តនិយាយពីពួកព្រៃចាប់អ្នកចូលទៅដល់ដាក់គុក ហើយតម្រូវឲ្យបុរសជាប់ពន្ធធានាគារម្នាក់ ដែលជាភ្នាក់ងារសម្ងាត់ជនជាតិចិន សម្ដែងដោយលោក Gu Sangwei តស៊ូប្រយុទ្ធ ដើម្បីសេរីភាព និងជិវិតរបស់ខ្លួន​។

សូមបញ្ជាក់ថា ភាពយន្ត «វាលប្រមាញ់» នាំមកជូនដោយ Prince Social Marketing និង Altered Vision Films សហការជាមួយ Kongchak Pictures និងគាំទ្រដោយ Hard Rock Cafe Phnom Penh, Prince Bank Plc ព្រមទាំង Major Cineplex Cambodia ដោយមានដៃគូផ្សព្វផ្សាយពី TV5 Intertainment News​៕​

សន្និសីទកាសែតរឿង «វាលប្រមាញ់»
សន្និសីទកាសែតរឿង «វាលប្រមាញ់»
សន្និសីទកាសែតរឿង «វាលប្រមាញ់»
សន្និសីទកាសែតរឿង «វាលប្រមាញ់»
សន្និសីទកាសែតរឿង «វាលប្រមាញ់»
សន្និសីទកាសែតរឿង «វាលប្រមាញ់»
សន្និសីទកាសែតរឿង «វាលប្រមាញ់»
សន្និសីទកាសែតរឿង «វាលប្រមាញ់»
សន្និសីទកាសែតរឿង «វាលប្រមាញ់»
សន្និសីទកាសែតរឿង «វាលប្រមាញ់»
សន្និសីទកាសែតរឿង «វាលប្រមាញ់»
សន្និសីទកាសែតរឿង «វាលប្រមាញ់»
សន្និសីទកាសែតរឿង «វាលប្រមាញ់»
សន្និសីទកាសែតរឿង «វាលប្រមាញ់»
សន្និសីទកាសែតរឿង «វាលប្រមាញ់»
សន្និសីទកាសែតរឿង «វាលប្រមាញ់»
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T