ក្រសួងធនធានទឹក៖ ឥទ្ធិពលសម្ពាធទាប ធ្វើឲ្យភ្លៀងនឹងបន្ដធ្លាក់នៅទូទាំងប្រទេស រហូតដល់ថ្ងៃទី១៩ ខែកញ្ញា

//s5.kh1.co/1f/1f00d36435918f2a6204e63f6dbc38d41bd5280d.jpg
សង្គម

 ១៤-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងថា ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នឹងមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតបរិមាណកើនឡើងជាលំដាប់ ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ដែលអាចបណ្ដាលឲ្យខេត្តមួយចំនួន ប្រឈមនឹងជំនន់ទឹកភ្លៀង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ ក្រសួងធនធានទឹក បានបញ្ជាក់ថា ស្ថានភាពនេះពាក់ព័ន្ធឥទ្ធិពល នៃប្រព័ន្ធសម្ពាធទាប (ITCZ) ដែលបានអូសបន្លាយកាត់លើប្រទេសថៃ ឡាវ និងវៀតណាម ហើយបច្ចុប្បន្ន បានរំកិលចុះក្រោមកាត់លើកម្ពុជា ក្នុងរយៈពេល២-៣ថ្ងៃខាងមុខនេះ។

ក្រសួងធនធានទឹក ក៏បានឲ្យដឹងទៀតថា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកញ្ញា បណ្ដារាជធានី-ខេត្ត ដែលអាចប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង រួមមាន៖ រាជធានីភ្នំពេញ, ខេត្តកណ្ដាល, កំពង់ស្ពឺ, តាកែវ, ពោធិ៍សាត់, ព្រៃវែង, ស្វាយរៀង, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ និងខេត្តនៅជាប់មាត់សមុទ្រ។

ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ផ្គរ រន្ទះ ទឹកជំនន់ និងរលកសមុទ្រ៕

https://s5.kh1.co/__image/w=650,h=1114,q=100/1f/1f00d36435918f2a6204e63f6dbc38d41bd5280d.jpg

ប្រភពFresh News

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T