ម៉ាក់ប៉ាស្អាត រឿងអីកូនមិនស្អាត? កូនទី២ របស់កែវ បូរ៉ា មុខស្អាត ច្រមុះស្រួចពីតូចស្រាប់

//s5.kh1.co/aa/aa2a69f652434f81a958db569de2f14443fd430d.jpg
តារា & កម្សាន្ដ

 ១៣-កញ្ញា-២០១៩ ៦ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ក្រោយទើបតែជួបមុខ នៅក្នុងរឿងភាគ«ភ្លើង» បានប៉ុន្មានឈុត ពេលនេះ តារាសម្តែងប្រុស កែវ បូរ៉ា ក៏បានបាត់មុខទៅទៀត បាត់ហើយ ធ្វើឲ្យហ្វេននឹករលឹកលោកយ៉ាងខ្លាំង ។ ការមិនសូវប្រឡូកក្នុងសិល្បៈ ឲ្យបានញឹកញាប់ដូចលើកមុន ដោយសារតែលោក មានការមមាញឹក  ជាមួយនឹងរបររកស៊ីរបស់លោក ដោយបើកហាង បុកល្ហុង ដែលទទួលបានការគាំទ្រខ្លាំង ពីសំណាក់មហាជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ បើក្រឡេកមើល ជីវិតឯកជនរបស់លោកជាមួយនឹង ប្រពន្ធលោក គឺអ្នកនាង បូប៊ី រស្មី ដែលជាតារាដូចគ្នានោះ ឃើញថា ពួកគេ​ កាន់តែស្រលាញ់គ្នា មានសុភមង្គល ផ្តល់ភាពយកចិត្តទុកដាក់ទៅកាន់គ្នា ទៅវិញទៅមក។ ជាពិសេស ប្រពន្ធលោក ក៏ទើបសម្រាលកូនទី២ផងដែរ កាលពីថ្មីៗនេះ ដែលធ្វើឲ្យ ក្រុមគ្រួសាររបស់លោក កាន់តែធំជាងមុន និងមានភាពអ៊ូអរ ខ្លាំងលើសដើម។

អ្វីដែលដែលគេចាប់អារម្មណ៍ កូនទី២របស់លោក ទើបតែកើតសោះ តែមុខមាត់របស់គេ គួរឲ្យស្រលាញ់គ្នា ហើយជាពិសេស ខ្ទង់ច្រមុះខ្ពស់ខ្លាំងណាស់ ទម្រាំតែធំឡើង មិនដឹងថា​ស្អាត គួរឲ្យក្នាញ់ប៉ុណ្ណា។ ហើយវាមិនចម្លែកនោះទេ ដែលកូនលោក បូរ៉ា មានមុខមាត់បែបនេះ​ ដោយសារតែ លោក និងប្រពន្ធលោក សុទ្ធតែមានមុខមាត់ ស្រស់ស្អាត ស្រស់សង្ហាដូចគ្នា៕

កែវ បូរ៉ា
កែវ បូរ៉ា
កែវ បូរ៉ា
កែវ បូរ៉ា
កែវ បូរ៉ា និងប្រពន្ធ
កែវ បូរ៉ា និងប្រពន្ធ
កែវ បូរ៉ា និងគ្រួសារ
កែវ បូរ៉ា និងគ្រួសារ
កូនបូរ៉ា
កូនបូរ៉ា
កូនបូរ៉ា
កូនបូរ៉ា
កែវ បូរ៉ា
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T