ធ្ងន់ធ្ងរហើយ! កីឡាករ ៥ នាក់របស់បិសាចក្រហម Manchester United រងរបួសមិនអាចប្រកួតទល់នឹង Leicester ថ្ងៃសៅរ៍សប្ដាហ៍នេះ

//s5.kh1.co/a3/a34a1b4fd606c479e497fcafad62073b489dd6a9.jpg
កីទ្បា

 ១៣-កញ្ញា-២០១៩ ៥ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ Man Utd កំពុងប្រឈមមុខនឹងបញ្ហារបួសមុនការប្រកួតលីគកំពូលរបស់ខ្លួនទល់នឹង Leicester នៅ Old Trafford។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Paul Pogba និង Anthony Martial ស្ថិតក្នុងចំណោមកីឡាករទាំង ៥ របស់ក្រុមបិសាចក្រហម Manchester United ដែលបានរងរបួស ដោយមានភាគរយតិចក្នុងការចូលប្រកួតទល់នឹង Leicester នៅចុងសប្តាហ៍នេះ។ Martial ខកខានការប្រកួតរបស់ United ជាមួយ Southampton កាលពី ២ សប្តាហ៍មុនហើយ Pogba បានដកខ្លួនពីក្រុមជម្រើសជាតិបារាំងដោយបញ្ហារបួសកជើងកាលប្រកួតទល់នឹង Southampton។

https://s4.kh1.co/__image/w=650,h=358,q=100/fe/fedd258f7eae13529d6edf7ec1f1f2509d637d2d.jpg

កីឡាករ Luke Shaw ក៏អវត្តមានដោយសាររងរបួសសរសៃពួរកាលប្រកួតជាមួយ Crystal Palace កាលពីខែមុន ចំណែក Diogo Dalot រងរបួសត្រគាក និង កីឡាករ Eric Baily របួសជង្គង់ដែលអាចនឹងអវត្តមានរហូតដល់ខែធ្នូ។

គួរបញ្ជាក់ផងដែររបួសរបស់កីឡាករទាំង៥រូបនេះអាចបង្កផលប៉ះពាល់ក្នុងការស្វែងរក៣ពិន្ទុរបស់ក្រុម Manchester United ក្នុងសប្ដាហ៍នេះក្នុងការប្រកួតទល់នឹង Leicester City៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T