គាំទ្រKpop នឹងគេដែរ តិចអត់ស្គាល់Anti-Fan និង Sassaeng Fan ជាអ្វី?​ហើយគួរឲ្យខ្លាចកម្រិតណា?

//s4.kh1.co/c6/c6e0464b291b8be932bbbf5c348c19cf58917fda.jpg
តារា & កម្សាន្ដ

 ២៥-មិថុនា-២០២៣ ១០ព្រឹក · ៩ ខែមុន

គាំទ្រKpop នឹងគេដែរ តិចអត់ស្គាល់Anti-Fan និង Sassaeng Fan ជាអ្វី?​ហើយគួរឲ្យខ្លាចកម្រិតណា?

កូរ៉េខាងត្បូង៖ បច្ចុប្បន្ននេះ យើងសង្កេតឃើញទីផ្សារបទចម្រៀងKpop កំពុងតែវាយលុកយ៉ាងខ្លាំងក្លា នៅលើទីផ្សារបទចម្រៀងទូទាំងពិភពលោក ចំណែកកំណើននៃអ្នកគាំទ្រឯនេះវិញ ក៏កាន់តែកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ សម្រាប់អ្នកគាំទ្រជំនាន់ថ្មីមួយចំនួនធំ ប្រាកដជាមិនទាន់បានដឹងនៅឡើយនោះទេ ថាតាមពិតទៅក្រុមនៃអ្នកគាំទ្រចម្រៀង Kpop ត្រូវបានគេចែកចេញជាច្រើនក្រុម ដោយក្នុងនោះមានដូចជា៖ ពពួកក្រុមអ្នកគាំទ្រធម្មតាគាំទ្រតារាចម្រុះ ពពួកក្រុមអ្នកគាំទ្រងប់ងល់ ពពួកក្រុម Anti-Fan និងពពួកក្រុម Sasaeng Fan ជាដើម​ផងដែរ។

តួយ៉ាង តាមរយៈការរៀបរាប់ខាងលើ ប្រិយមិត្តទាំងអស់គ្នា ប្រាកដជាឆ្ងល់ហើយ ថាតើហេតុអ្វីបានជាគេត្រូវបែងចែកជាច្រើនក្រុម ច្រើនពួកយ៉ាងនេះ? ហើយចុះរវាង Anti-fan និងSasaeng fan នេះជាអ្វីទៅ? មានលក្ខណ:ខុសគ្នាយ៉ាងដូចម្តេចខ្លះ? ហើយតើAnti-fan និង Sasaeng Fan ទាំងនោះគឺជាអ្នកណា? ពួកគេមានគោលបំណងអ្វីឲ្យប្រាកដទៅ? តើពួកគេមានគ្រោះថ្នាក់ដែរឬទេ?

https://s4.kh1.co/__image/w=650,h=345,q=100/3b/3b972fbb769a8be8af22b18d864ba74143d63a6f.jpg

យ៉ាងណាមិញ តាមរយៈការស្រាវជ្រាវនិងភស្តុតាងជាច្រើនកន្លងមក ថ្ងៃនេះផងដែរ ខ្មែរឡូត ក៏សូមទម្លាយនូវចម្ងល់ ក៏ដូចជាអត្ថន័យខ្លឹមសារនៃពពួកអ្នកគាំទ្រទាំងពីរក្រុមនេះ ចែកជូនដល់ប្រិយមិត្តគាំទ្រវិស័យKpopទាំងអស់គ្នា បានដឹងផងដែរ។

ដូចនេះកុំឲ្យខាតពេលយូរ តោះយើងមកស្គាល់ក្រុមAnti-Fan និង Sasaeng Fan ទាំងអស់គ្នា៖

១. ក្រុម Anti-fan

Anti-fan គឺក្រុមអ្នកដែលស្អប់ និងប្រឆាំង ទៅនឹងតារាសិល្បករណាមួយ​ដែលជាគោលដៅរបស់ពួកគេ រួចបន្ទាប់មកពួកគេក៏ចាប់ផ្តើមធ្វើការវាយប្រហារ ទៅលើតារាទាំងនោះដោយការផ្សព្វផ្សាយឬបញ្ចេញព័ត៌មាន ពាក្យចចាមអារ៉ាមមិនពិត ក្នុងន័យចង់បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់តារាទាំងនោះ។

មិនតែប៉ុណ្ណោះ ពួកគេចេញមុខធ្វើការរិះគន់នូវរាល់សកម្មភាពរបស់តារាទាំងនោះ ព្រមទាំងគំរាមកំហែងដល់អាយុជីវិតរបស់ពួកគេថែមទៀតផងដែរ។ បន្ថែមពីនេះទៅទៀតនោះ បុគ្គលដែលតែងតែចូលចិត្ត ដុតបញ្ឆេះចាក់រុក ឲ្យFandomអ្នកគាំទ្រដទៃ មានជម្លោះជាមួយគ្នានោះ ក៏ត្រូវបានគេចាត់ទុកថាជាAnti-fanផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុម Anti-fanប្រភេទនេះ មិនមែនមានតែនៅក្នុងប្រទេសកូរ៉េតែប៉ុណ្ណោះនោះទេ ប៉ុន្តែគឺវាមានតាមបណ្តាប្រទេសនានាជាច្រើនផ្សេងៗទៀតផងដែរ។

https://s5.kh1.co/__image/w=268,h=188,q=100/7c/7cec7ec4c672e4dd6eaed5b81e30fe6f2d0432d0.jpg

២. ក្រុម Sasaeng Fan

ក្រុម Sasaeng Fan គឺជាក្រុមដែលឈ្លក់វង្វេងស្រលាញ់ Idol ខ្លួនឯងយ៉ាងងប់ងល់ ពួកគេហ៊ានធ្វើអ្វីគ្រប់យ៉ាង ដើម្បីទទួលបានការចាប់អារម្មណ៍ពី Idol របស់ខ្លួន។ មិនតែប៉ុណ្ណោះ ពួកគេតែងតែលួចដើរតាមឈ្លប់មើលIdol ពួកគេគ្រប់ទីកន្លែង មិនថាតែនៅផ្ទះ ខុនដូ សណ្ឋាគារ ឬនៅក្នុងនិងក្រៅប្រទេសតែប៉ុណ្ណោះ និយាយរួមទៅគឺពួកគេតាមប្រមាញ់រាល់គ្រប់រូបភាពសកម្មភាព នៃជីវិតឯកជន របស់តារាទាំងនោះតែម្តង។

https://s4.kh1.co/__image/w=650,h=366,q=100/3e/3ec35cd87055f2683fe0a97c63e4936f4cb7f217.jpg
https://s5.kh1.co/__image/w=650,h=312,q=100/16/168b18b28386104f6be5406b0faeb94116c1bb25.jpg

២. ភាពខុសគ្នារវាង Anti-fan និង Sasaeng fan

-Anti-fan ពួកគេគឺជាមនុស្សដែល ផ្តោតទៅលើការធ្វើយ៉ាងណាដើម្បីជាន់ពន្លិច ឲ្យសិល្បករដែលពួកគេស្អប់ឈានទៅរកភាពបរាជ័យដ៏គួរឲ្យអាម៉ាស់បំផុត និងត្រូវបាត់បង់នូវអ្វីៗគ្រប់យ៉ាងមិនលើកលែងសូម្បីតែអាយុជីវិតរបស់តារានោះ។ ហើយក្រុម Anti-fan ភាគច្រើនជាមនុស្សប្រុស។

-Sasaeng fan​ ពួកគេផ្តោតទៅលើការតាមដានជីវិតឯកជនរបស់តារា និងចុះផ្សាយព័ត៌មានមិនពិតនានាបង្កឲ្យមានការយល់ច្រឡំ។ ហើយ Sasaeng fan ភាគច្រើនគឺជាមនុស្សស្រី។

https://s5.kh1.co/__image/w=650,h=366,q=100/7b/7ba3a923253f29c0d78b20ced859927fe976a113.jpg

៣. ផលអាក្រក់និងផលល្អ របស់ក្រុម Anti-fan និង 

-ផលអាក្រក់របស់​​ Anti-fan៖ ពួកគេក៏ជាកត្តាមួយដែលជម្រុញ ឲ្យសិល្បករមួយចំនួនចាកចេញពីក្រុមឬលាឈប់ពីវិស័យសិល្ប:ដែរ ដោយសារតែហត់នឿយនឹងប្រឈមមុខជាមួយពពួកមនុស្សអស់ទាំងនោះ។ ហេីយពេលខ្លះវាធ្វេីឲ្យតារាKpop ទាំងនោះ អាចនឹងឈានដល់ការកេីតជំងឺបាក់ទឹកចិត្ត(Depression) និងគិតថាសមត្ថភាពរបស់ខ្លួនមិនទាន់ល្អគ្រប់គ្រាន់សម្រាប់តម្រូវចិត្តមហាជនទូទៅឲ្យងាកមកចាប់អារម្មណ៍នឹងសមត្ថភាពដែលខ្លួនមានផងដែរ ហើយពួកគេអាចនឹងត្រូវរស់នៅនៅក្នុងជីវិតដែលពោរពេញទៅដោយគ្រោះថ្នាក់គ្មានសុវត្ថិភាព។

-ផលល្អ​របស់​​ Anti-fan ៖​ ប៉ុន្តែទោះជាយ៉ាងណា ក៏អរគុណដល់Anti-fanដូចគ្នា ដែលធ្វេីឲ្យតារាkpopមួយចំនួនតស៊ូពុះពារជម្នះនូវរាល់ឧបសគ្គរហូតទទួលបានភាពជោគជ័យស្ទេីរតែមិនគួរឲ្យជឿ។ ការរិះគន់ជម្រុញទឹកចិត្តពួកគេឲ្យកាន់តែខិតខំព្យាយាមបន្ថែមទ្វេរមួយកម្រិតទៀត ដេីម្បីធ្វេីឲ្យមនុស្សដែលតែងតែមេីលងាយមេីលថោកជាន់ឈ្លីលើខ្លួនកន្លងមកបានភ្លឺភ្នែកឡើងវិញផងដែរ។

https://s4.kh1.co/__image/w=650,h=334,q=100/39/397e4883d34697cd1c7179b47b3177ba33aaa1f0.jpg

៤. ផលអាក្រក់និងផលល្អ របស់ក្រុម Sasaeng fan

-ផលអាក្រក់របស់ Sasaeng Fan៖ អាចនិយាយបានថា ពួកគេគឺជាប្រភេទហ្វេន ដែលបានដើរហួសគំនូសពាក្យថាជាហ្វេនជាអ្នកគាំទ្រទូទៅ ពោលគឺពួកគេបានបូជាសេចក្តីស្នេហានិងអ្វីៗគ្រប់យ៉ាងទាំងអស់របស់ពួកគេទៅកាន់ Idol ពួកគេតែងតែគេងស្រមៃចង់ធ្វើរឿងជាច្រើនជាមួយនឹងIdol របស់ពួកគេទាំងដែលមិនអាចក្លាយជាការពិត។

អ្នកគាំទ្រប្រភេទ អាចបង្កគ្រោះថ្នាក់ដល់តារាKpopយ៉ាងធ្ងន់ធ្ងរ ជាពិសេសគឺពាក់ព័ន្ធទៅនឹងជីវិតផ្ទាល់ខ្លួនរបស់ពួកគេតែម្តង។ ក្រុមSasaeng Fanនឹងព្យាមយាមតាមដានប្រមាញ់គ្រប់សកម្មភាពឯកជនរបស់តារាKpop ហើយរឿងអាស្រូវនិងរូបភាពគ្រប់បែបយ៉ាងដែលបែកធ្លាយនៅលើអ៊ីនធឺណែត ភាគច្រើនគឺសុទ្ធសឹងតែជាបណ្តាក្រុម Sasaeng Fan ជាអ្នកទម្លាយផងដែរ។ 

លើសពីនេះ ក្នុងក៏មានជនខូចខិលមួយចំនួនលួចឆ្លៀតឱកាសរកកម្រៃ ដោយការលក់ព័ត៌មានផ្ទាល់ខ្លួនរបស់តារាទាំងនោះ ក្នុងតម្លៃថ្លៃទៅឲ្យអ្នកគាំទ្រដទៃទៀតថែមទៀតផង។ មិនតែប៉ុណ្ណោះទៅទៀត បើសិនជាតារាKpopដែលពួកគេស្រលាញ់ទាំងនោះ ធ្វើឲ្យពួកsasaeng fanទាំងនោះខឹង នោះពួកគេនឹងអាចទម្លាយរឿងគ្រប់យ៉ាងរបស់Idol នោះ និងអាចឈានដល់ថ្នាក់ ចាប់ជំរិត ដាក់ថ្នាំបំផុល ឬលប់សម្លាប់តារាទាំងនោះជាដើមផងដែរ ព្រោះពួកគេគិតថាតារាទាំងនោះបានក្បត់ចិត្តពួកគេជាដើម។

-ផលល្អរបស់ Sasaeng Fan៖ មិនថាយ៉ាងណា ក្នុងនោះក៏មានSasaeng fan មួយចំនួនដែលល្អផងដែរ ពោលបើទោះបីជាពួកគេបានលួចតាមដាននិងថតរូបបាននូវរាល់សកម្មភាព Idol របស់ខ្លួន បានប្រព្រឹត្តិរឿងអ្វីដែលខុស ឬក៏កំពុងតែណាត់ជួបសេពគប់ជាមួយនរណាក៏ដោយ ក៏ពួកគេនៅតែព្យាយាម ជួបលាក់បាំង និងការពាររឿងទាំងនោះឲ្យ Idol របស់ពួកគេផងដែរ៕

បន្ទាប់ពីអាចរួច តើប្រិយមិត្តយល់យ៉ាងណាដែរ?

https://s4.kh1.co/__image/w=650,h=342,q=100/6c/6c06402d13841da8c5800dad442a77ac091fdf07.jpg
https://s5.kh1.co/__image/w=650,h=366,q=100/79/796d209a8ed06f9848c593a507de731f725e1640.jpg
https://s4.kh1.co/__image/w=650,h=701,q=100/33/33e9340c28adf0bb32dbf84d05eb60169660863c.png
https://s4.kh1.co/__image/w=400,h=400,q=100/0b/0bc3682c9537741b79b948592b0ba53b2026babd.jpg
https://s4.kh1.co/__image/w=650,h=434,q=100/94/94a2144bae54007b562675c62a4ccf8349d7bbd3.jpg

ប្រភពWikipedia | Aminoapps | Kpopmap | Quora | Fan-Kpop

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T