មានប្រពន្ធពីរហើយមិនស្កប់ ចង់ថែមមួយទៀត ទ្រាំលែងបានប្រពន្ធទាំងពីរព្រួតដៃគ្នាវាយប្ដីផ្អើលភូមិ (មានវីដេអូ)

//s5.kh1.co/12/12343d78e3d0be94dd468a9ec83147ba7660b014.jpg
សង្គម

 ១៣-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ឥណ្ឌា៖ បុរសម្នាក់មានប្រពន្ធចំនួនពីរហើយ បែរជាមានគម្រោងយកប្រពន្ធមួយទៀត ធ្វើឲ្យប្រពន្ធទាំងពីរផ្ទុះកំហឹង វាយផ្អើលភូមិ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងរដ្ឋ Tamil Nadu ប្រទេសឥណ្ឌា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា លោក Dinesh ដែលជាប្ដីកំហូចបានរៀបការជាមួយប្រពន្ធទីមួយក្នុងឆ្នាំ២០១៦ និងសម្រេចចិត្តរៀបការជាមួយប្រពន្ធទីពីរកាលពីដើមឆ្នាំ២០១៩កន្លងទៅនេះ។ លោក Danesh បានប្រើប្រាស់អំពើហិង្សាទៅលើប្រពន្ធទាំងពីរ ធ្វើឲ្យពួកនាងវិលត្រលប់ទៅរស់នៅជាមួយគ្រួសារវិញបណ្ដោះអាសន្ន។

ថ្មីៗនេះ ក្រោយពីប្រពន្ធទាំងពីរដឹងថា ប្ដីកំពុងមានគម្រោងរៀបការជាមួយប្រពន្ធមួយទៀត ពួកនាងក៏ផ្ទុះកំហឹងមកវាយប្ដីដល់ផ្ទះ។

យោងតាមវីដេអូបង្ហាញឲ្យឃើញថា មិនត្រឹមតែប្រពន្ធទាំងពីរនាក់ទេដែលវាយប្ដី សូម្បីតែសាច់ញាតិរបស់ពួកនាងក៏ទ្រាំមិនបាន ព្រួតដៃវាយយ៉ាងចាស់ដៃទៅលើប្ដីកំហូចនោះផងដែរ។

គួរឲ្យដឹងដែរថា ច្បាប់នៅក្នុងប្រទេសឥណ្ឌាត្រូវបានហាមឃាត់មិនឲ្យមានប្រពន្ធលើសពីមួយទេ ប៉ុន្ដែសម្រាប់ប្រជាជនឥណ្ឌាដែលកាន់សាសនាម៉ូស្លីមគឺត្រូវបានអនុញ្ញាត៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពពេលនោះ
ទិដ្ឋភាពពេលនោះ
ទិដ្ឋភាពពេលនោះ
ទិដ្ឋភាពពេលនោះ
ទិដ្ឋភាពពេលនោះ
ទិដ្ឋភាពពេលនោះ
ទិដ្ឋភាពពេលនោះ
ទិដ្ឋភាពពេលនោះ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T