នៅយប់ស្អែក Fan របស់ Machester United នៅទូទាំងពិភពលោកនឹងស្រែកហ៊ោព្រមៗគ្នា!

//s5.kh1.co/83/837d1642db4027b7fac542a520e967987960212b.jpg
កីទ្បា

 ១៣-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ នៅយប់ស្អែកនេះ​ អ្វីដែលអស្ចារ្យបំផុតសម្រាប់គូប្រគួតដំបូងគេនូវព្រឹត្តិការណ៍ EPL​ សម្រាប់យប់នេះគឺ Manchester United Vs Leicester City នៅម៉ោង 20:45 – 21:00 ហើយមានតែនៅលើកញ្ចក់ទូរទស្សន៍ MYTV និង​ CNC ដែលមានសិទ្ធិធ្វើការផ្សាយបន្តផ្ទាល់ (Live) ពីព្រឹត្តិការណ៍បាល់ទាត់លំដាប់ពិភពលោក Premier League ឬហៅកាត់ថា EPL

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមលើនេះ មិនត្រឹមតែព្រឹត្តិការណ៍ដ៏រំជើបរំជួលរបស់ EPL បានចាប់ផ្តើមនៅយប់ស្អែកនេះ ក៏នៅមានព្រឹត្តិការណ៍ដ៏ពិសេសមួយទៀតនៅយប់ស្អែកនេះដូចគ្នា គឺសិទ្ធិធ្វើការផ្សាយបន្តផ្ទាល់ (Live) ព្រឹត្តិការណ៍បាល់ទាត់លំដាប់ពិភពលោក LA LIGA ផងដែរ ដោយគូដំបូងគេដូចគ្នាគឺ Real Sociedad Vs AT Madrid នៅម៉ោង 23:15 – 23:30 និងធ្វើការផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CNC​ តែមួយគត់។

ក្រុមហ៊ុន CBS ដែលរួមមានទូរទស្សន៍ CTN, MyTV និង CNC ផងនោះ បានទទួលសិទ្ធិផ្តាច់មុខក្នុងការផ្សាយបន្តផ្ទាល់ (Live) ព្រឹត្តិការណ៍បាល់ទាត់លំដាប់ពិភពលោកទាំង២​​ ដែលរួមមាន Premier League (EPL)​ និង LI LAGA នៃរដូវកាលថ្មីឆ្នាំ២០១៩-២០២០ នេះតែមួយគត់៕

  ព្រឺត្តិការណ៍ EPL​ 
  ព្រឺត្តិការណ៍ EPL​ 
  ព្រឺត្តិការណ៍ EPL​ 
  ព្រឺត្តិការណ៍ EPL​ 
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T