ខ្លោចចិត្ត ! ឆេះ​ខ្ទេច​គ្មាន​សល់ ខណៈ​ម្ចាស់ផ្ទះ​មិន​នៅ

//s5.kh1.co/2c/2c78dde722487c24646992f685887e7c092a462a.jpg
សង្គម

 ១៣-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ផ្ទះក្បឿង​បី​ខ្នង​ធ្វើ​អំពី​ឈើ​ពីលើ​ថ្ម​ក្រោម​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ខ្ទេច​ទាំងស្រុង ខណៈ​ដែល​ម្ចាស់​មិន​បាន​នៅផ្ទះ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែកញ្ញា​នេះ នៅ​ភូមិ​ឃ្លាំងប្រាក់​សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្តីរាយការណ៍​បាន​បន្ត តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ខាងលើ​មានឈ្មោះ សូ ចាន់​ឌី អាយុ​៦៨​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ និង​ជា​អតីត​ជា​មន្ត្រីរាជការ​ចូល​និវត្តន៍ ។ ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ពេល​កើតហេតុ​ម្ចាស់ផ្ទះ​មិន​បាន​នៅផ្ទះ​ទេ ហើយ​ក៏​មិន​បាន​ដាំបាយ និង​ដុត​ធូប​អ្វី​ដែរ​ដែល​កត្តា​បណ្ដាល​ឱ្យ​ឆេះ​ផ្ទះ​នេះ សង្ស័យ​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ។

សូម​បញ្ជាក់​ដែរ​ថា នៅ​ពេល​កើតហេតុ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ជា​ច្រើន​គ្រឿង​បាន​ចូល​ទៅ​ជួយ​អន្តរាគមន៍​ពន្លត់​ដែរ ប៉ុន្តែ​ដោយសារ​ស្ថានភាព​ផ្លូវ​នៅ​ទីនោះ​ជា​ផ្លូវ​តូច​ចង្អៀត​ពិបាក​ចូល​ពេក ទើប​បណ្ដាល​ឱ្យ​ការ​អន្តរាគមន៍​មិន​ទាន់​ពេលវេលា ។ យ៉ាងនេះ​ក្តី​ក៏​បាន​ជួយ​ពន្លត់​មិន​ឱ្យ​រាលដាល​ដល់​ផ្ទះ​អ្នក​ដទៃ​ផង​ដែរ ។

តាម​ការ​បញ្ជាក់​របស់​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ប្រាប់​សមត្ថកិច្ច​នគរបាល​ថា សម្ភារ​នៅ​ក្នុងផ្ទះ​មាន​តុ ទូ គ្រែ និង​លុយកាក់​មួយ​ចំនួន​តែ​បាន​ឆេះ​ខ្ទេច​គ្មាន​សល់​អ្វី​ឡើយ ។ ដោយឡែក​អគ្គិភ័យ​ខាងលើ​ពុំ​មាន​បណ្ដាល​ឱ្យ​អ្នក​ណា​រង​របួស​នោះ​ទេ ៕

https://s5.kh1.co/__image/w=650,h=379,q=100/0d/0dd5327a669db00f872e6a62e56562c21c146f2e.jpg
https://s5.kh1.co/__image/w=650,h=379,q=100/9e/9e51ade24a6ff9b65c61ce534607308853e4f04e.jpg
https://s5.kh1.co/__image/w=650,h=379,q=100/48/48646ca6018d6c16d64758840e083745eee875e6.jpg
https://s5.kh1.co/__image/w=650,h=379,q=100/d3/d37c46dfd059ee08b616952d34326676b77e4291.jpg
https://s5.kh1.co/__image/w=650,h=379,q=100/ab/ab28443c7b991ad5264b6d263c172f498dd3a38e.jpg
https://s5.kh1.co/__image/w=650,h=379,q=100/0e/0effe6702f7e2e4d45cd60e4ee7bd1e27f6d64fb.jpg
https://s5.kh1.co/__image/w=650,h=379,q=100/2a/2a19b7ff8bdba350435df98f7a487fbf7b6af07a.jpg

ប្រភពកោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T