ចាំយូរហើយមែនទេ? ទីបំផុតតារាសម្តែងស្រីល្បីឈ្មោះទាំង៣ដូងនេះ ប្រកាសវិលចូលសម្តែងវិញហើយ!

//s5.kh1.co/45/451d1f6264ba4012df22d5ace9000b7c4881e384.jpg
តារា & កម្សាន្ដ

 ១៣-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ ប្រិយមិត្តទស្សនិកជនដែលនិយមតាមដានខ្សែភាពយន្តភាគថៃ ប្រាកដជាបានទន្ទឹងរងចាំ អស់រយៈពេលជាយូរណាស់មកហើយ នូវការវិលត្រឡប់មកចូលសិល្បៈសម្តែងវិញជាថ្មី របស់តារាសម្តែងស្រីជើងចាស់ដ៏មានប្រជាប្រិយភាពទាំង៣រូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅពេលនេះផងដែរការទន្ទឹងរងចាំរបស់អ្នកគាំទ្រទាំងអស់គ្នា ក៏ត្រូវបានបញ្ចប់ ពោលគឺពេលនេះ តារាសម្តែងស្រីទាំង៣ដូងនេះ បានប្រកាសវិលចូលសម្តែងនៅក្នុងខ្សែភាពយន្តវិញជាផ្លូវការហើយ។

ដោយក្នុងនោះមានដូចជា៖

១. តារាសម្តែងស្រី Ploy Chidjun

បន្ទាប់ពីនាងបានសម្រាកពីវិស័យសិល្បៈក៏ដូចជាផ្អាកការសម្តែងខ្សែភាពយន្តទូរទស្សន៍ អស់រយៈពេល៨ឆ្នាំមក ទំបផុតពេលនេះ Ploy ក៏បានវិលត្រឡប់មកសម្តែងជាថ្មី នៅក្នុងខ្សែភាពយន្តរឿង «Samee See Thong» ដែលមានរូមសម្តែងជាមួយនឹង Katreeya, Fluke Krirkphol និងតារាមានប្រជាប្រិយភាពជាច្រើនរូបផ្សេងទៀតផងដែរ។

១. តារាសម្តែងស្រី Ploy Chidjun
១. តារាសម្តែងស្រី Ploy Chidjun

២. តារាសម្តែងស្រី Aff Taksaorn

ចាប់តាំងពីរៀបការរួច តារាសម្តែងស្រីញញឹមស្រស់រូបនេះ បានសម្រាកពីការសម្តែងខ្សែភាពយន្តផ្សេងៗ អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែមិនថាយ៉ាងណា បន្ទាប់ពីនាងបានលែងលះជាមួយនឹងស្វាមីមក មួយរយៈចុងក្រោយនេះ នាងក៏បានប្រកាសវិលត្រឡប់មកចូលវិស័យសម្តែងវិញ យ៉ាងពេញទំហឹងជាថ្មីម្តងទៀត។

ហើយបើយោងតាមប្រភពបានឲ្យដឹងថា ថ្មីៗនេះ Aff Taksaorn កំពុងតែចាប់ដៃគូសម្តែងជាមួយនឹង តារាសម្តែងប្រុសសិស្សប្រុសរូបសង្ហាលោក Tor Thanaphob ជាលើកដំបូង សម្តែងនៅក្នុងខ្សែភាពយន្តថ្មី ឲ្យទូរទស្សន៍ប៉ុស្តិ៍ ONE 31 TV ចំណែកឯចំណងជើងគេនៅមិនទាន់បង្ហើបនៅឡើយនោះទេ។

២. តារាសម្តែងស្រី Aff Taksaorn
២. តារាសម្តែងស្រី Aff Taksaorn

៣. តារាសម្តែងស្រី Chompoo Araya

ប្រិយមិត្តប្រាកដជាបានជ្រាបមកហើយថា ចាប់តាំងពីតារាសម្តែងស្រីកូនកាត់រូបនេះ បានរៀបការសាងគ្រួសារ ជាមួយនឹងស្វាមីសេដ្ឋីរូបសង្ហា ព្រមទាំងទទួលបានចំណងដៃកូនភ្លោះដ៏គួរឲ្យស្រលាញ់២នាក់មក នាងក៏បានផ្អាកពីអាជីពសម្តែងខ្សែភាពយន្តទាំងស្រុង ពោលគឺនាងទទួលតែការងារធ្វើជាពិធីការីនីនៅក្នុងកម្មវិធី «3 Zaap» តែប៉ុណ្ណោះ។

ប៉ុន្តែមិនថាយ៉ាងណា ថ្មីៗនេះនាងក៏បានប្រកាសវិលចូលមកសម្តែងជាថ្មី នៅក្នុងខ្សែភាពយន្ត «Tootsie The Movie» ដែលសម្តែងជាមួយនឹង Jaylerr Krissanapoom, Peak Patrasaya និងតារាសម្តែងជាច្រើនដួងផ្សេងទៀតផងដែរ៕

៣. តារាសម្តែងស្រី Chompoo Araya
៣. តារាសម្តែងស្រី Chompoo Araya
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T