ចប់បាត់! បែកធ្លាយទីតាំងធ្វើនំលោកខែ ខ្ជះខ្ជាយ គ្មានអនាម័យ មើលយូរៗទៅដូចកន្ទក់ជ្រូក (មានវីដេអូ)

//s5.kh1.co/16/16a68b8391d4aee3c57d0121e7060992f21b70c6.jpg
សង្គម

 ១៣-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ចិន៖ ជាការពិតណាស់ ពិធីបុណ្យពាក់កណ្តាលសរទរដូវ Mid-Autumn Festival ឬហៅថា ពិធីបុណ្យសែននំលោកខែ គឺតែងតែប្រារព្ធធ្វើឡើងយ៉ាងអធិកអធម សម្រាប់អ្នកកាត់សែស្រឡាយ ចិន-ខ្មែរ-វៀតណាម ឬភាគច្រើនប្រជាជនដែលរស់នៅក្នុងតំបន់អាស៊ីយើងផ្ទាល់តែម្តង។ ខណៈនៅក្នុងឆ្នាំនេះ ពិធីបុណ្យសែននំលោកខែ គឺត្រូវចំនឹងថ្ងៃសុក្រ ទី១៣ កញ្ញា ឆ្នាំ២០១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ផលិតនំលោកខែគ្មានអនាម័យ
ផលិតនំលោកខែគ្មានអនាម័យ

ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលផងដែរនោះ ស្រាប់តែថ្មីៗនេះ មានការបែកធ្លាយវីដេអូនៃរោងចក្រធ្វើនំលោកខែ ក្នុងប្រទេសចិន រហូតដល់ទៅ៣ទីតាំង ដែលធ្វើឲ្យមហាជនជាច្រើន ហាក់សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែ ការធ្វើឬការផលិតនោះ គឺពិតជាខ្ជះខ្ជាយ គ្មានសណ្តាប់ធ្នាប់ គ្មានអនាម័យត្រឹមត្រូវ ដែលប្រៀបបីដូចជាកន្ទក់ជ្រូកយ៉ាងអីចឹង។  

បើយោងតាមប្រភពសារព័ត៌មាន បានរាយការណ៍ឲ្យដឹងថា វីដេអូឃ្លីបនោះ គឺត្រូវបានថតចេញពីក្នុងទីតាំងរោងចក្រផលិតនំលោកខែចំនួន៣ ក្នុងខេត្ត Shandong កាលពីចុងខែមុននេះ ដែលបង្ហាញពីភាពកង្វះស្តង់ដាសុវត្ថិភាព និងអនាម័យតែម្តង។

រោងចក្រទី១បានអះអងថា ក្នុងមួយថ្ងៃអាចផលិតនំលោកខែបានជាង ៥,០០០គីឡូក្រាម។ ប៉ុន្តែអ្វីដែលគេមើលឃើញនោះ គឺការផលិតគ្មានអនាម័យតែម្តង។ សូម្បីតែជង់ ឬបន្ទះដាក់នំ ក៏មានភាពកង្វក់ ឯចាននៅពាសវាលលើឥដ្ឋ។ ហើយនៅពេលដែលម្សៅនំ ឬគ្រឿងផ្សំធ្លាក់ដល់ដីហើយ នៅឆ្លៀតរើសយកទៅកិនឬផលិតសាជាថ្មីថែមទៀត។

រោងចក្រទី១
រោងចក្រទី១
រោងចក្រទី១
រោងចក្រទី១
រោងចក្រទី១
រោងចក្រទី១

ដោយឡែក រោងចក្រទី២វិញ ក៏មិនសូវជាល្អប៉ុន្មាននោះដែរ។ សាច់ម្សៅនំត្រូវបានគេមើលឃើញថា យកទៅដាក់លើថង់ប្លាស្ទិច ឬបាវ ក្រាលលើកម្រាលឥដ្ឋយ៉ាងស្អេកស្កះសុទ្ធតែដី ដែលមើលទៅហាក់បីដូចជាគ្មានអនាម័យលើចំណីអាហារតែម្តង។ ហើយបើមើលទៅលើដៃអ្នកធ្វើនំវិញ ក៏មិនសូវជាមានរបៀប ឬស្អាតនោះឡើយ។

រោងចក្រទី២
រោងចក្រទី២
រោងចក្រទី២
រោងចក្រទី២

ចំណែកឯ រោងចក្រទី៣វិញ ក្រៅពីដំណើរការធ្វើនំដោយប្រើម៉ាស៊ីនមិនសូវជាល្អស្អាតហើយនោះ គេក៏កត់សម្គាល់ឃើញដែរថា បុគ្គលិកក៏ហាក់នៅមិនទាន់មានអនាម័យនោះដែរ។ ជាក់ស្ដែង ដូចជាការវេចខ្ចប់ជាដើម គឺពួកគេប្រើដៃផ្ទាល់ៗក្នុងការចាប់កាន់នំ ដោយពុំមានប្រើប្រាស់ស្រោមដៃនោះទេ។ ខណៈដែរសកម្មភាពមួយក៏ត្រូវបានគេចាប់បានផងដែរ គឺស្រ្តីជាបុគ្គលិកម្នាក់ថែមទាំងបានលិឍដៃខ្លួនឯង ក្រោយវេចខ្ចប់រួចទៀតផង រួចទើបបន្តវេចខ្ចប់ទៀត។   

រោងចក្រទី៣
រោងចក្រទី៣
រោងចក្រទី៣
រោងចក្រទី៣

យ៉ាងណាមិញ ជុំវិញនឹងរឿងរ៉ាវនេះ ក៏មានមហាជន ពិសេសអ្នកនិយមលេងបណ្តាញសង្គមជាច្រើន បានសម្ដែងការមិនពេញចិត្ត ក៏ដូចជារិះគន់ចំពោះភាពគ្មានអនាម័យនោះផងដែរ ព្រោះវាក៏ជាចំណែកដ៏ធំមួយ ធ្វើនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគេដូចគ្នា។

ម្យ៉ាងវិញទៀត ក៏មានដំបូន្មានពីអ្នកមួយចំនួនថា មុននឹងសម្រេចចិត្តទិញនំលោកខែ ឬចំណីអាហារផ្សេងៗតាមអនឡាញនោះ (ភាគច្រើនក្នុងប្រទេសចិន) គ្រប់គ្នាគួរណាស់ត្រូវគិតឲ្យបានដិតដល់ផងដែរ។ ព្រោះជាក់ស្ដែង ផលិតផលចំណីអាហារមួយចំនួន អ្នកផលិតហាក់ធ្វើដោយគ្មានអនាម័យ ក៏ដូចជាគ្មានស្តង់ដាសុវត្ថិភាពទាល់តែសោះ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖

វីដេអូបង្ហាញពីភាពគ្មានអនាម័យ
Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T