Manchester United យល់ព្រមនាំយកកីឡាករ១រូបក្នុងខែមករាខាងមុខនេះក្នុងតម្លៃ៦៣លានផោន

//s5.kh1.co/fe/fe6d3f1a5767a24e7595891cedf2988161b21ed7.jpg
កីទ្បា

 ១៣-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ តាមសេចក្ដីរាយការណ៍បានអោយដឹងថាក្រុមបិសាចក្រហម Manchester United បានចុះកិច្ចព្រមព្រៀងជាមួយ Sporting Lisbon រួចហើយក្នុងការផ្ទេរយកកីឡាករ Bruno Fernandes នៅខែមករា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាម Don Balon បានអោយដឹងថាក្រុមបិសាចក្រហមបានឈានដល់កិច្ចព្រមព្រៀងក្នុងកញ្ចប់ទឹកប្រាក់ចំនួន ៦៣ លានផោនសម្រាប់កីឡាករ Fernandes ដើម្បីផ្លាស់ទៅកាន់ទឹកដី Old Trafford នៅខែមករាខាងមុខនេះបន្ទាប់ពីកីឡាកររូបនេះខកខានមិនបានផ្ទេរចេញនៅរដូវក្តៅ។

  កីឡាករ Bruno Fernandes   
  កីឡាករ Bruno Fernandes   

Don Balon អះអាងថានេះវាអាចប៉ះទង្គិចដល់ក្រុមអធិរាជស Real Madrid និង Tottenham ផងដែរពីព្រោះកីឡាករជម្រើសជាតិព័រទុយហ្គាល់រូបនេះអាចជាកម្លាំងសំខាន់ក្នុងការជួយជ្រោមជ្រែងតំបន់ប្រយុទ្ធរបស់ពួកគេ។

Fernandes អាចជាការចុះហត្ថលេខាដ៏ល្អមួយសម្រាប់ Spurs នាពេលបច្ចុប្បន្នដោយសារតែភាពមិនប្រាកដប្រជារបស់ពួកគេលើកីឡាករ Christian Eriksen ដែលផុតកុងត្រានៅក្នុងឆ្នាំនេះ។ ទន្ទឹមនឹងនេះផងដែរវាក៏ជាជម្រើសល្អរបស់ Real Madrid ផងដែរប្រសិនបើ Fernandes ចូលរួមជាមួយពួកគេដើម្បីជំនួស Luka Modric រយៈពេលវែង។

ទោះយ៉ាងណាក៏ដោយកីឡាករវ័យ ២៥ ឆ្នាំរូបនេះហាក់ដូចជាត្រូវបានក្រុម Man Utd អន្ទងចិត្តបាន ដោយជឿជាក់ថាអ្នកគាំទ្រនឹងរំភើបប្រសិនបើរឿងនេះក្លាយជាការពិត។

ក្រុមរបស់លោក Ole Gunnar Solskjaer បានចាប់ផ្តើមមិនសូវល្អនៅរដូវកាលនេះហើយវាហាក់ដូចជាច្បាស់ណាស់ថាត្រូវការកីឡាករថ្មីៗមកចូលរួមដើម្បីពង្រឹងក្រុម ដោយសារតែទទួលបានកីឡាករតែ៣រូបប៉ុណ្ណោះកាលពីរដូវក្តៅដោយមិនបានទិញយកខ្សែបម្រើកណ្តាលឡើយរូបណាឡើយមកចូលរួមក្រុម។ ដូច្នេះ Bruno Fernandes អាចជាគោលដៅសំខាន់របស់ Man Utd ក្នុងការជំនួស Ander Herrera ឬ Marouane Fellaini បន្ទាប់ពីការចាកចេញថ្មីៗនេះ៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T