ក្ដៅៗ!! Ronaldinho ទម្លាក់ស្បែកជើងចុះ បន្តលេងបាល់ទាត់ទៀត ជាមួយក្លិប….!!

//s5.kh1.co/e3/e37793e86e27818c133358f5f3426a120a15dc5c.jpg
កីទ្បា

 ១៣-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ប្រេស៊ីល៖ អតីតខ្សែប្រយុទ្ធរបស់ Barcelona និង AC Milan កីឡាករ Ronaldinho នឹងលេងឲ្យក្លិប Independiente Santa Fe របស់ប្រទេសកូឡំប៊ី នៅថ្ងៃទី១៧ ខែតុលានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Ronaldinho
  កីឡាករ Ronaldinho

Sante Fe គឺជាក្លិបមួយដែលជោគជ័យខ្លាំងនៅក្នុងពិភពបាល់ទាត់របស់ប្រទេសកូឡំប៊ី ដោយបានឈ្នះពានដល់ទៅ១៧ ហើយក្លិបមួយនេះក៏មិនដែលធ្លាក់ចេញពីក្របខណ្ឌកំពូលរបស់កូឡំប៊ី Categoria Primera A ផងដែរ។​ ចំពោះតម្លៃសំបុត្រចូលទស្សនាការប្រកួតមួយនោះ គឺទាបបំផុត ៧ផោន និងថ្លៃបំផុត ៣០ផោន ដោយគិតបូកបញ្ចូលទាំងពន្ធរួចរាល់។

https://s5.kh1.co/__image/w=620,h=768,q=100/55/55fa94fd0812bfcf95a150d2a0f47074f2a57edc.jpg

យ៉ាងណាមិញ គេនៅមិនទាន់ច្បាស់ថាវីរបុរសរបស់ប្រេស៊ីលវ័យ ៣៩ឆ្នាំរូបនេះនឹងនៅបន្តលេងបាល់ទាត់ទៀត ឬគ្រាន់តែលេង ១ប្រកួតនេះនោះទេ។

គួររំលឹកដែរថា Ronaldinho បានប្រកាសព្យួរស្បែកជើងចូលនិវត្តន៍កាលពីឆ្នាំ២០១៥ ក្រោយពីជោគជ័យខ្លាំងក្នុងអាជីពបាល់ទាត់របស់ខ្លួន៕

  កីឡាករ Ronaldinho (អាវលឿង)
  កីឡាករ Ronaldinho (អាវលឿង)

ប្រភពTheSun

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T