ក្មេងមែនតែគេល្អណាស់!! ពុទ្ធ សំបូរ ទាត់បំបាក់ជើងក្រោម កីឡាករថៃ យកចំណាត់ថ្នាក់លេខ ៣ (មានវីដេអូ)

//s5.kh1.co/e1/e1a08fb8102c9c0068c3da657a54c3cc3ff22791.jpg
កីទ្បា

 ១៣-កញ្ញា-២០១៩ ១១ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរដណ្ដើមពានរង្វាន់មួយ របស់ស្ថានីយ៍ទូរទស្សន៍ CNC កាលពីព្រឹកថ្ងៃសៅរ៍សប្ដាហ៍មុន កីឡាករវ័យក្មេងកម្ពុជា ពុទ្ធ សំបូរ បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីប្រទេសថៃ ដាវវិសេដ ដោយផ្ដួលកីឡាករថៃឲ្យបោះបង់ការប្រកួតចោលនៅក្នុងទឹកទី៣ ទទួលបានចំណាត់ថ្នាក់លេខ៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ

ការប្រកួតរវាងអ្នកទាំងពីរធ្វើឡើងក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម។ ការប្រកួតចាប់ផ្ដើមនៅក្នុងទឹកទី១ កីឡាករទាំងពីរមិនបានចេញអាវុធ និងផ្លែដាក់គ្នាគួរឲ្យកត់សម្គាល់នោះទេ។ ប៉ុន្តែគ្រាន់តែចូលដល់ទឹកទី២ ពុទ្ធ សំបូរ បានប្រើយុទ្ធសាស្រ្តទាត់ជើងក្រោម ដែលបានធ្វើឲ្យលោកអាជ្ញាកណ្ដាលរាប់ទៅលើកីឡាករថៃដល់ទៅពីរដង នៅចុងទឹកទី២។ យ៉ាងណាក្រោយចូលដល់ទឹកទី៣ សំបូរ បានបន្តសម្រុកដោយការទាត់ជើងក្រោមដដែល បានធ្វើឲ្យកីឡាករថៃដួលម្ដងទៀត និងត្រូវលោកអាជ្ញាកណ្ដាលរាប់ដល់១០ ងើបមិនរួច៕

ចង់ឃើញថា សិស្សគុនមកពីក្លិបពុទ្ធសិរីវង្ស ប្រើជើងទាត់កីឡាករថៃបានល្អយ៉ាងនោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

វីដេអូនៃការប្រកួត

ប្រភពSportZone

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T