បើសង្កេតទៅ យើងនៅឃើញមានទម្លាប់ស្ត្រីសម្រាលរួចស្លៀកពាក់ជិតៗ ពាក់មួកបាំងត្រចៀក និងពាក់ស្រោមជើង។ កាលដែលធ្វើបែបនេះ តាមចាស់ៗថា ខ្លួនប្រាណមានកម្ដៅ មិនប៉ះខ្យល់ និងជួយឲ្យសរសៃឆាប់រឹងមាំឡើងវិញ តែបើតាមពេទ្យវិញបានឲ្យដឹងថា ការអនុវត្តបែបនោះគ្មានបានផលអ្វីទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមលោកជំទាវវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាទីប្រឹក្សាផ្នែកសម្ភពនៅមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា ការពីជំនាន់មុនចាស់ៗសម្រាលកូននៅក្នុងព្រៃ មានខ្យល់មានភ្លៀង មិនមែននៅក្នុងមន្ទីរពេទ្យត្រឹមត្រូវ ដូចនេះហើយអាកាសធាតុប្រាកដជាត្រជាក់ប៉ះដល់រាងកាយជាមិនខាន ហើយយើងអ្នកធម្មតាក៏រងាដូចគ្នានឹង។
ចំពោះស្រីៗសម្រាលកូនរួចពេលជួបបញ្ហាលក្ខខណ្ឌបែបនោះ ប្រាកដជាត្រូវការខោអាវក្រាស់ៗមកស្លៀកពាក់ហើយ។ ងាកមកសម័យឥឡូវវិញមិនសូវមានអ្នកធ្វើបែបនោះទៀតទេ ព្រោះស្ត្រីបានសម្រាលនៅក្នុងមន្ទីរពេទ្យត្រឹមត្រូវ។ ចំណែកផលដែលទទួលបានពីការស្លៀកពាក់ជិតឈឹងទាំងនោះគឺគ្មានទេ ព្រោះស្ត្រីសម្រាលកូនរួចអាចស្លៀកពាក់បានជាធម្មតា ធ្វើយ៉ាងណាឲ្យតែយើងស្រណុកខ្លួនឯងទៅ។
នៅមួយចំណុចទៀតដែលម៉ាក់ៗច្រើននៅជឿតាមចាស់បុរាណ គឺស្រីៗខ្លះពេលកូនខ្ចីមិនហ៊ានបើកកង្ហារ ឬម៉ាស៊ីនត្រជាក់ឡើយ ព្រោះខ្លាចត្រជាក់ ហើយសរសៃសសូងមិនរឹងមាំឡើងវិញធ្វើឲ្យទាស់សរសៃ។ តែនោះក៏ជាការយល់ខុសវិញទេ ព្រោះពេលអាការៈក្ដៅពេកអាចឲ្យម៉ាក់ៗជួបបញ្ហាសុខភាពផ្សេងដូចជា ថប់ដង្ហើម ក្ដៅស្អុះ និងមានបញ្ហាស្បែកវិញ ព្រោះក្ដៅផង ញើសក៏ហូរ បូករួមនឹងសម្លៀកបំពាក់ក្រាស់ៗទៀត ធ្វើឲ្យរោលរមាស់ជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet