Lukaku ប្រាប់ពីមូលហេតុដែលឡើងគីឡូលើសទម្ងន់កាលនៅ Man Utd ដោយសារតែ...

//s5.kh1.co/11/11a3cf89a22ab3b2853270bb000346f057001e09.jpg
កីទ្បា

 ១៣-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

អ៊ីតាលី៖ កីឡាករ Romelu Lukaku អះអាងថាគាត់លើសទម្ងន់នៅ Manchester United ដោយសារបញ្ហារំលាយអាហារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីសប្តាហ៍មុន SunSport បានបង្ហើបថា Lukaku កាលពីប្រកួតមុនបើករដូវកាលមុនផ្ទេរមក Inter Milan កីឡាករ Lukaku លើសទម្ងន់៤គីឡូ ។

  កីឡាករ Rmelu Lukaku
  កីឡាករ Rmelu Lukaku

ដូច្នេះអ្នកចាត់ការទូទៅរបស់ក្លិប Inter លោក Antonio Conte បានបញ្ជូនរូបលោកទៅធ្វើតេស្តដើម្បីរកឱ្យឃើញពីភាពមិនប្រក្រតី។

Lukaku បាននិយាយថា៖

"ជាធម្មតាខ្ញុំមានប្រព័ន្ធរំលាយអាហារល្អ។ ប្រព័ន្ធរំលាយអាហាររបស់ខ្ញុំ រំលាយបានយ៉ាងឆាប់រហ័ស ប៉ុន្តែអ្វីដែលអ្នកជំនាញអាហារូបត្ថម្ភបានរកឃើញហើយប្រាប់ខ្ញុំថា វាធ្លាប់ឈប់ដំណើរការ។ កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះបានប្រាប់ពីរបបអាហារថ្មីរបស់គាត់មានដូចជា ត្រី ដំឡូងផ្អែម ប៉ាស្តានិងបន្លែដែលជាអាហារក្នុងការសម្រកទម្ងន់។"

គាត់បានបន្តទៀតថា៖

"ខ្ញុំបានប្រសើរហើយ។ រាងកាយរបស់ខ្ញុំគឺស្ថិតនៅចំណុចល្អប្រសើរ។"

គួររំលឹកផងដែរថាបន្ទាប់ពីផ្ទេរពីក្រុម Everton ក្នុងរដូវកាលដំបូងរបស់គាត់នៅ United គាត់រកបាន 27 គ្រាប់ក្នុង 51 ប្រកួត ដោយឥលូវគាត់បានផ្ទេរទៅ Inter Milan នៅរដូវក្ដៅនេះក្នុងកញ្ចប់ទឹកប្រាក់៧៥លានផោន៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T