អេស្ប៉ាញ៖ ខ្សែប្រយុទ្ធរបស់ Real Madrid ដែលត្រូវ Levante ខ្ចីជើងកីឡាករ Borja Mayoral បានបេ្តជ្ញាចិត្តដណ្ដើមកៅអីជម្រើសដំបូងក្នុងតួនាទីជាខ្សែប្រយុទ្ធនៅពេលអនាគត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្លិបដែលគេកំពុងលេងបច្ចុប្បន្ន Levante នឹងត្រូវមកសួរសុខទុក្ខ Real Madrid នៅកីឡដ្ឋាន Estadio Santiago Bernabeu នៅយប់ថ្ងៃសៅរ៍នេះ ខណៈខ្សែប្រយុទ្ធវ័យ ២២ឆ្នាំ Mayoral នឹងត្រូវប្រឈមមុខជាមួយមិត្តរួមក្រុមចាស់ដើម្បីស្វែករក ៣ពិន្ទុរៀងៗខ្លួន។
មុនការប្រកួតមកដល់ Mayoral បានប្រាប់មកកាន់កាសែតអេស្ប៉ាញ MARCA ថាគេចាកចេញពីក្លិបយក្សអេស្ប៉ាញក្នុងលក្ខខណ្ឌខ្ចីជើង ដោយសារតែគេមានគម្រោងនៅពេលអនាគត។
Mayoral បានឲ្យដឹងថាខ្លួនទៅចូលរួមជាមួយ Levante ដើម្បីទៅក្រេបយកបទពិសោធន៍ ដោយសារតែនៅ Real Madrid វាពិតជាពិបាកសម្រាប់កីឡាករដែលនៅក្មេងដូចគេ។ យ៉ាងណា Mayoral ថាគេបានខិតខំហ្វឹកហាត់ខ្លាំង ហើយគេសង្ឃឹមយ៉ាងមុតមាំថា នៅ ២ទៅ៣ឆ្នាំខាងមុខនេះ គេនឹងពាក់អាវលេខ ៩ នៅ Real Madrid។
គួរបញ្ជាក់ផងដែរថា អាវលេខ ៩ នៅ Real Madrid នាពេលបច្ចុប្បន្នត្រូវបានគ្រងដោយខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema៕
ប្រភព៖ Marca