មានអាយដលអ្នកទេ? ក្រុមចម្រៀងកូរ៉េល្បីៗនេះហើយ ដែលអាចនិពន្ធបទចម្រៀង ដោយខ្លួនឯង!

//s5.kh1.co/2d/2d30b547716c0a6e11cdb3a7a8366ad291043f6f.jpg
តារា & កម្សាន្ដ

 ១៣-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ពិតជាគួរឲ្យសរសើរមែន សម្រាប់ក្រុមចម្រៀងប្រុសស្រីល្បីៗ ដែលពួកគេមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត មានទេពកោសល្យក្នុងការច្រៀង​ រាំប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងអាចនិពន្ធចម្រៀងសម្រាប់ក្រុមដោយខ្លួនឯងទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងវេបសាយល្បីមួយរបស់កូរ៉េ បានធ្វើការប្រមូលផ្តុំក្រុមចម្រៀងមួយចំនួនដែល អាចនិពន្ធចម្រៀងដោយខ្លួនឯង និងទទួលបានការគាំទ្រខ្លាំង ពីបណ្តាហ្វេនៗ។

ចង់ដឹងថាមានក្រុមអ្វីខ្លះ តោះ!ទៅទស្សនាទាំងអស់គ្នា៖

១. PENTAGON

ដោយសារតែប្រធានក្រុម គឺលោកHui មានទេពកោសល្យខ្ពស់ក្នុងការនិពន្ធចម្រៀងស្រាប់ដូច្នេះលោកក៏បាននិពន្ធចម្រៀងសម្រាប់ក្រុមផងដែរ។ មិនត្រឹមតែប៉ុណ្ណោះលោកថែមទាំង និពន្ធចម្រៀងឲ្យក្រុមផ្សេងៗដូចជា Shinhwa និង Wanna One ផងដែរ។

PENTAGON
PENTAGON

២. SEVENTEEN

គ្រប់គ្នាប្រាកដជាបានដឹងរួចមកហើយថា ក្រុមSEVENTEENបាននិពន្ធចម្រៀងដោយខ្លួនឯង និងទទួលបានការគាំទ្រយ៉ាងខ្លាំង។

SEVENTEEN
SEVENTEEN

៣. WINNER

សម្រាប់ក្រុមចម្រៀងនេះវិញនិពន្ធចម្រៀងដោយខ្លួនឯងដែរ​ ដោយមានYoon និង​Mino បានសហការណ៍គ្នាយ៉ាងសកម្មក្នុងការផលិតចម្រៀងថ្មី ហើយថែមទាំងមានការចូលរួមតែងទំនុកច្រៀងពីសមាជិកផ្សេងៗផងដែរ។

WINNER
WINNER

៤. Stray Kids

ក្រុមStray Kidsបាននិពន្ធបទចម្រៀងជាច្រើនបទ​ ដោយមានការចូលរួមសហការណ៍រវាងសមាជិកទាំងអស់ផងដែរ។

Stray Kids
Stray Kids

៥. Big Bang

G-Dragon ជាសមាជិកមួយរូបដែល ដើរតួយ៉ាងសកម្មក្នុងការនិពន្ធចម្រៀងឲ្យក្រុម Big Bang។​ ជាក់ស្តែងគ្រប់បទចម្រៀងដែលលោក ផលិតសុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងខ្លាំង។

Big Bang
Big Bang

៦. Day6

សម្រាប់ក្រុមDay6 ពួកគេមិនត្រឹមតែមានសមាជិកដែលមានទេពកោសល្យខាងច្រៀង រាំតែមួយមុខនោះទេ ប៉ុន្តែពួកគេថែមទាំងមានសមត្ថភាពក្នុងការផលិតបទចម្រៀងថ្មីៗដោយខ្លួនឯងទៀត។

Day6
Day6

៧. (G)-IDLE

ទោះបីជាក្រុមចំណូលថ្មីនៅក្នុងវិស័យKPOPក៏ពិតមែន ប៉ុន្តែ(G)-IDLE មានភាពល្បីល្បាញ ហើយពួកគេថែមទាំងអាចនិពន្ធចម្រៀងដោយខ្លួនឯងទៀត។ជាពិសេសដោយមាន មេក្រុមគឺSoyeon ដែលមានទេពកោសល្យខ្លាំង ក្នុងការនិពន្ធចម្រៀងគួរឲ្យកោតសរសើរ។

 (G)-IDLE
 (G)-IDLE

៨. GOT7

ចាប់តាំងពីឆ្នាំ២០១៦មក GOT7បានបង្ហាញពីស្នាដៃរបស់ខ្លួនកាន់តែខ្លាំង ក្នុងការនិពន្ធបទចម្រៀងថ្មីៗ។

GOT7
GOT7

៩. iKON

iKONមានបទចម្រៀងដែលនិពន្ធដោយខ្លួនជាច្រើន ជាពិសេសជាស្នាដៃរបស់អតីតសមាជិកB.I

iKON
iKON

១០. BLOCK B

អតីតសមាជិករបស់BLOCK B គឺZico មានកេរ្តិ៍ល្បីល្បាញយ៉ាងខ្លាំងក្នុងផលិតបទចម្រៀង ហើយលោកបាននិពន្ធចម្រៀងសម្រាប់ក្រុម និងតារាផ្សេងៗទៀតផងដែរ។

BLOCK B
BLOCK B

១១. EXID

Le សមាជិកមួយរូបនៅក្នុងក្រុមចម្រៀងនេះ នាងមានសមត្ថភាពខ្ពស់ក្នុងការនិពន្ធបទភ្លេង ហើយនាងក៏ជួយក្រុមក្នុងផលិតចម្រៀងផងដែរ។

EXID
EXID

១២. BTS

ភាគច្រើននៃបទចម្រៀងរបស់ BTS តែងតែយករឿងរ៉ាវនៃបទពិសោធន៍ ផ្ទាល់ខ្លួនការតស៊ូ និងអារម្មណ៍របស់សមាជិក។ តាំងពីដំបូងមកម្ល៉េះ ក្រុមBTS​បាននិពន្ធទំនុកច្រៀងដោយខ្លួនឯង និងមានការចូលរួមសហការណ៍ពិផលិតកររបស់ Big Hit Entertaiment។ជាពិសេស RM, Suga និង J-Hope មានបទចម្រៀងជាច្រើនដែលពួកគេបានធ្វើសម្រាប់ក្រុម។

BTS
BTS

យ៉ាងណាមិញ ក្រុមដែលបានលើកយកមកនិពន្ធរៀបរាប់នេះ ត្រឹមតែមួយចំនួនប៉ុណ្ណោះ។ជាក់ស្តែងនៅមានក្រុមចម្រៀងជាច្រើនទៀតដែលពួកគេ ក៏មានសមត្ថភាពនិពន្ធចម្រៀងដោយខ្លួនឯងដូចគ្នា៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T