Baekhyun ក្លាយជាតារាទោលដំបូងគេនៅ SM ដែលទទួលបានភាពជោគជ័យបែបនេះ

//s5.kh1.co/d3/d38d3114888664ab23f0efbc0cabf9c451211804.jpg
តារា & កម្សាន្ដ

 ១៣-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ ចាប់តាំងពីពេលដែល អាល់ប៊ុមចម្រៀងទោលរបស់ Baekhyun សមាជិកក្រុម EXO ត្រូវបានចេញផ្សាយ អាល់ប៊ុមដែលមានឈ្មោះថា City Lights មួយនេះ បានជាប់ឈ្មោះក្នុងតារាងកំពូលរបស់ Gaon Chart រួចទៅហើយ។
រហូតដល់ថ្ងៃទី១២ ខែកញ្ញា ម្សិលមិញនេះ ទើបGaon Chart ធ្វើការប្រកាសជាផ្លូវការ នូវអាល់ប៊ុមចម្រៀងដែលត្រូវទទួលបាន Platinum Certifications។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា Platinum Certifications នឹងត្រូវប្រគល់ជូនទៅ ម្ចាស់អាល់ប៊ុមចម្រៀង ដែលទទួលបានប្រជាប្រិយភាពខ្លាំង លក់ដាច់ច្រើនជាង ២៥០,០០០បន្ទះ មានអ្នកទាញយកជាង ២,៥ លានដង និងទទួលបានចំនួន View រហូតដល់ទៅ ១០០លាន។​

ដូច្នេះហើយ ការទទួលបាន Platinum Certifications ពី Gaon Chart គឺមិនមែនជារឿងងាយស្រួលឡើយ។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺ Baekhyun មិនមែនទទួលបាន Platinum Certifications តែមួយប៉ុណ្ណោះទេ ជាក់ស្ដែងលោកត្រូវបានគេប្រកាសថា លោកទទួលបាន Platinum Certifications  ដល់ទៅពីរឯណោះ។

នេះមានន័យថា អាល់ប៊ុមចម្រៀងទោលលើកដំបូងរបស់ Baekhyun លក់ដាច់អស់ជាង ៥០០,០០០ បន្ទះ។

សមិទ្ធផលទាំងនេះ ធ្វើឲ្យ Baekhyun ក្លាយជាសិល្បករដំបូងគេនៅក្នុងផលិតកម្ម SM Entertainment ដែលទទួលបានវា Platinum Certifications ដល់ទៅពីរក្នុងពេលតែមួយ៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Baekhyun
រូបភាព Baekhyun
រូបភាព Baekhyun
រូបភាព Baekhyun
រូបភាព Baekhyun
រូបភាព Baekhyun
រូបភាព Baekhyun
រូបភាព Baekhyun
រូបភាព Baekhyun
រូបភាព Baekhyun
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T