ខ្មាសឆ្កែណាស់! កូនឆ្កែដ៏ឆ្លាតមួយក្បាល ចេះដើរឆ្លងថ្នល់ត្រូវតាមគំនូស ក្រោយឃើញបុរសម្នាក់ដើរខុសផ្លូវ ត្រូវឡានបុក (មានវីដេអូ)

//s5.kh1.co/81/811486b77aa9b2fd10202727e35fcbe529c77c2e.jpg
សង្គម

 ១៣-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ចិន៖ កូនឆ្កែដ៏ឆ្លាតមួយក្បាល ក្លាយជាតារាល្បីលើអ៊ីនធើណែត ក្រោយចេះដើរឆ្លងផ្លូវត្រូវតាមគំនូសសញ្ញា បន្ទាប់ពីវាបានឃើញបុរសម្នាក់ ត្រូវរថយន្តបុកព្រោះតែគាត់ដើរឆ្លងថ្នល់ខុសផ្លូវ។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី៧ កញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ ស្ថិតនៅចំណុចផ្លូវប្រសព្វមួយកន្លែង ក្នុងខេត្ត Jiangsu ប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

ជាក់ស្ដែង តាមរយៈវីដេអូឃ្លីប ថតជាប់ដោយកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវនៅកន្លែងកើតហេតុនោះ គឺបានបង្ហាញយ៉ាងច្បាស់ ពីសកម្មភាពរបស់បុរសមិនត្រូវបានគេស្គាល់អត្តសញ្ញាណម្នាក់ បានដើរឆ្លងផ្លូវដោយមិនគោរពទៅតាមគំនូសញ្ញា (ឆ្នូត.ស ឬខ្លះហៅថា សញ្ញាឆ្នូតសេះបង្កង់) គូសសម្រាប់អ្នកថ្មើរជើងដើរឆ្លងកាត់នោះទេ។ ផ្ទុយទៅវិញ បុរសនោះបែរជាដើរឆ្លងផ្លូវខុសពីនេះទៅវិញ រហូតធ្វើឲ្យរថយន្តមួយគ្រឿងមកដល់ ចាប់ហ្រ្វាំងមិនទាន់ ក៏បុកគាត់ប៉ើងតែម្តង។

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

ប៉ុន្តែនៅក្នុងនោះ អ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះ ក្រោយកើតមានគ្រោះថ្នាក់ចរាចរណ៍បែបនេះ គេសង្កេតឃើញ កូនឆ្កែដ៏ឆ្លាតមួយក្បាល បែរជាចេះដើរឆ្លងថ្នល់យ៉ាងត្រឹមត្រូវទៅតាមគំនូសសញ្ញាសម្រាប់អ្នកថ្មើរជើងដើរឆ្លងកាត់។ ពោលគឺ វាចេះអង្គុយរង់ចាំខណៈដែលចរាចរណ៍កំពុងតែឆ្លងកាត់ ហើយលុះពេលស្ងប់ស្ងាត់ទើបកូនឆ្កែនោះ ដើរឆ្លងកាត់ផ្លូវដោយសុវត្ថិភាពតែម្តង។

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

ស្ថានភាពនៅពេលនោះ វាពិតជាល្អមើល ដោយសារតែ បុរសដែលត្រូវឡានបុក និងកូនឆ្កែដែលដើរឆ្លងផ្លូវនោះ គឺនៅចំណុចកើតហេតុជាមួយគ្នា ដែលធ្វើឲ្យមហាជនជាច្រើន អស់សំណើច និងលើកសរសើរពីកូនឆ្កែនោះវិញ ដែលឆ្លាតជាងមនុស្សទៅទៀត។

ជុំវិញនឹងរឿងខាងលើនេះ អ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិថា៖

«សូម្បីតែឆ្កែក៏វាចេះរង់ចាំសិន មុនវាដើរឆ្លងកាត់ផ្លូវដែរ!»

«មើលចុះ! សូម្បីតែឆ្កែក៏ឆ្លាតជាងគាត់ដែរ!»

គួរឲ្យដឹងផងដែរថា គេមិនច្បាស់ទេថា បុរសរងគ្រោះដែលត្រូវឡានបុកនោះ រងរបួសធ្ងន់ធ្ងរកម្រិតណា ឬក៏មានការដោះស្រាយគ្នាយ៉ាងណា ចំពោះករណីមួយនេះនោះឡើយ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?​

ទស្សនាវីដេអូខាងក្រោម៖

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ
វីដេអូឃ្លីបក្នុងថ្ងៃកើតហេតុ
Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T