Rooney ថាជម្រើសជាតិអង់គ្លេស ជំនាន់របស់ខ្លួននឹងគ្មានគូប្រៀប បើសិនគ្រូបង្វឹករូបនេះដឹកនាំ

//s5.kh1.co/38/38e05635a26fde7751046251f5f562cdd8133e5e.jpg
កីទ្បា

 ១៣-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ ខ្សែប្រយុទ្ធ Wayne Rooney បានឲ្យដឹងថា បើសិនជាលោក Pep Guardiola បានដឹកនាំក្រុមជម្រើសជាតិអង់គ្លេសអំឡុងជំនាន់របស់ខ្លួន តោកំណាចអង់គ្លេសនឹងឈ្នះពានច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Pep Guardiola
  លោក Pep Guardiola

អតីតខ្សែប្រយុទ្ធរបស់បិសាចក្រហម Man UTD រូបនេះ បានបង្ហាញឈ្មោះកីឡាករ កាលពីមួយទសវត្សន៍មុនក្នុងក្រុមជម្រើសជាតិអង់គ្លេស ដែលសុទ្ធសឹងតែជាកំពូលកីឡាករនាពេលនោះ។

“អ្នកមើលទៅក្រុមរបស់ខ្ញុំកាលពី ១០ឆ្នាំមុន ពួកយើងមានកីឡាករល្អជាច្រើន។ Rio Ferdinand, John Terry, Ashley Cole, Steven Gerrard, Scholes, Lampard, Beckham, ខ្ញុំ, Michael Owen និងកីឡាករក្នុងក្រុមផ្សេងទៀត។”

https://s5.kh1.co/__image/w=650,h=407,q=100/bc/bc559d0f53321edf6c9637bbc207e20b8f7f2e63.jpg

Rooney បានបន្តទៀតថា៖

“បើសិនជាពួកយើងមាន Guardiloa ដឹកនាំនៅពេលនោះ ពួកយើងប្រហែលឈ្នះពានរង្វាន់ជាច្រើន គ្មានអ្វីជាការសង្ស័យនោះទេ។”

Wayne Rooney
Wayne Rooney

គួររំលឹកដែរថា Rooney បានលេងឲ្យជម្រើសជាតិអង់គ្លេសរយៈពេល ១៥ឆ្នាំ (២០០៣-២០១៨) ដោយចូលលេងបាន ១២០ប្រកួត និងរកគ្រាប់បាល់បាន ៥៣គ្រាប់ ក្នុងនាមជាខ្សែប្រយុទ្ធ៕

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T