Manchester United ត្រៀមផ្ដល់កុងត្រាថ្មីអោយកីឡាករ១រូប

//s5.kh1.co/81/81c40ffcf10dc7ea0a28c7afeab127cd435038f9.jpg
កីទ្បា

 ១៣-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United ថ្មីៗនេះកំពុងត្រៀមផ្ដល់កុងត្រាថ្មីដល់ខ្សែការពារកណ្ដាល Victor Lindelof ក្នុងគោលបំណងចង់រក្សាខ្សែការពារទាំង៤របស់ខ្លួនអោយបាន៥ឆ្នាំទៅមុខទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Victor Lindelof
កីឡាករ Victor Lindelof

លោក Ole Gunnar Solskjaer បានប្តេជ្ញាចិត្តថានឹងធ្វើអោយខ្សែការពាររបស់គាត់លូតលាស់រួមគ្នាដែលនេះជាគ្រឹះសម្រាប់ក្រុមថ្មីរបស់គាត់។

ដោយមើលឃើញថាក្លិបមានជម្រើសនៃការពន្យាពេលមួយឆ្នាំលើកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់កីឡាករចំណូកថ្មី Harry Maguire វ័យ ២៦ ឆ្នាំ ដូចនេះក្លិបអាចរក្សារូបគេហូតដល់ឆ្នាំ ២០២៥ ។ រួមទាំងកីឡាករ Aaron Wan-Bissaka វ័យ ២១ ឆ្នាំដែលបានចូលរួមក្នុងរដូវក្តៅនេះក្នុងតម្លៃ ៥០ លានផោនពី Crystal Palace ក៏មានកិច្ចព្រមព្រៀងដូចគ្នាដែរ ចំណែកឯខ្សែការពារឆ្វេង Luke Shaw វ័យ ២៤ ឆ្នាំក៏បានចុះកិច្ចសន្យាបន្តកាលពីខែតុលារហូតដល់ឆ្នាំ ២០២៤ ផងដែរ។ដូច្នេះអាចបញ្ជាក់អោយឃើញថា Manchester United ច្បាស់ណាស់ថានឹងអាចរក្សាខ្សែការពារទាំង៤របស់ខ្លួនយ៉ាងហោចណាស់៥ឆ្នាំទៅមុខទៀត។

ខ្សែការពារសញ្ជាតិស៊ុយអែតកីឡាករ Lindelof បានចុះហត្ថលេខាអោយក្រុមបិសាចក្រហមដោយផ្ទេរពី Benfica ក្នុងតម្លៃ ៣១ លានផោនកាលពីឆ្នាំ ២០១៧ ប៉ុន្តែកិច្ចសន្យារបស់គាត់នឹងបញ្ចប់នៅរយៈពេល ៣ ទៅមុខទៀតគឺនៅឆ្នាំ ២០២២ ។

កីឡាករ Victor Lindelof
កីឡាករ Victor Lindelof

ឥឡូវនេះលោក Solskjaer ចង់ផ្តល់នូវកិច្ចព្រមព្រៀងថ្មីរយៈពេលបួនឆ្នាំជាមួយជម្រើសបន្ថែមឆ្នាំដើម្បីអោយកុងត្រារបស់គាត់មានរយៈពេលស្មើរនឹងខ្សែការពារ៣រូបទៀត។

កិច្ចព្រមព្រៀងថ្មីនោះនឹងធ្វើអោយ Lindelof កើនប្រាក់ពលកម្មទ្វេរដងដែលប្រាក់ឈ្នួលនឹងទទួលបានរហូតដល់ ១៥០.០០០ ផោនក្នុងមួយសប្តាហ៍៕

ប្រភព៖ Thesun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T