ដៃគូប្រយុទ្ធចាស់របស់ Lionel Messi ម្នាក់ហៅ Mourinho ឲ្យមកដឹកនាំនៅ Barcelona!!

//s5.kh1.co/41/412a9f47cae013c2de374ed8fca1d2c46dd65f43.jpg
កីទ្បា

 ១៣-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អឺរ៉ុប៖ គិតមកទល់ពេលនេះអ្នកចាត់ការទូទៅលោក Jose Mourinho នៅតែមិនទាន់ដឹកនាំក្លិបណាមួយនៅឡើយ ក្រោយចែកផ្លូវគ្នាជាមួយ Manchester United ជិតមួយឆ្នាំទៅហើយនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Jose Mourinho
  លោក Jose Mourinho

យ៉ាងណាមិញ អតីតកីឡាករជួរមុខមួយរូបរបស់ Barcelona កីឡាករ Samuel Eto’o បានហៅអ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់រូបនេះឲ្យមកដឹកនាំក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់ ដើម្បីជំនួសកន្លែងរបស់អ្នកចាត់ការទូទៅបច្ចុប្បន្នលោក Ernesto Valverde។

  កីឡាករ Samuel Eto’o
  កីឡាករ Samuel Eto’o

និយាយទាក់ទងនឹងអ្នកចាត់ការទូទៅរហស្សនាម Special One អតីតខ្សែប្រយុទ្ធដែលព្យួរស្បែកជើងចូលនិវត្តន៍ថ្មីៗ Eto’o លើកឡើងយ៉ាងដូច្នេះថា៖

“ខ្ញុំពិតជាហត់ក្នុងការនិយាយដដែលៗថាគាត់ (Mourinho) គឺមនុស្សម្នាក់ល្អបំផុតនៅក្នុងពិភពបាល់ទាត់។ ពេលដែលខ្ញុំប្រកាសចូលនិវត្តន៍ មនុស្សដំបូងដែលបានផ្ញើសារមកខ្ញុំគឺជាគាត់។”

  កីឡាករ Samuel Eto’o និង Lionel Messi
  កីឡាករ Samuel Eto’o និង Lionel Messi

អតីតមិត្តរួមក្រុមរបស់ Messi នៅ Barcelona រូបនេះបានបន្តទៀតថា៖

“ខ្ញុំចង់ឲ្យ Jose មកកាន់ Mallorca វាពិតជាល្អព្រោះទីនោះគឺជាក្រុងដែលប្រណីតមួយរបស់ប្រទេសអេស្ប៉ាញ។ ប៉ុន្តែខ្ញុំពិតជាចង់ឲ្យគាត់មកដឹកនាំ Barca ជាង។”

គួរឲ្យដឹងដែរថា Mourinho និង Eto’o ធ្លាប់បានចំណាយពេលវេលាធ្វើការជាមួយគ្នានៅ ២ក្លិបគឺ Inter Milan និង Chelsea៕

  កីឡាករ Samuel Eto’o និងលោក Jose Mourinho
  កីឡាករ Samuel Eto’o និងលោក Jose Mourinho

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T