តាមធម្មតាការប្រណាំងរថយន្ត នៅលើផ្លូវសាធារណៈនោះ វាពិតជាគ្រោះថា្នក់ខ្លាំងណាស់ព្រោះ វាអាចបង្កអោយមាន ការបាត់បង់ជីវិត ឬរបួសដល់អ្នកមើល និង អ្នកប្រើប្រាស់ផ្លូវដូចគ្នា ប៉ុន្តែនៅឯ ប្រទេសកាណាដាវិញ មានសិស្សសាលា មួយក្រុម ដែលខ្លះជាជនជាតិ កាណាដា និង ខ្លះទៀតជាជនជាតិចិន បានបង្អួតរថយន្តគ្នាចុះឡើង រហូតឈានទៅដល់ការ ប្រណាំងភ្នាល់គ្នា។ ការប្រណាំងមិនបានបង្កអោយមាន​ អ្នករបួសទេ ប៉ុន្តែដោយសារការភិត ភ័យពីសំណាក់ប្រជាជន ជិតខាងដែលរស់នៅក្បែរសាលា ពួកគាត់ក៏បាន ទូរស័ព្ទហៅប៉ូលិសអោយមក ដោះស្រាយតែម្តង។ បន្ទាប់ពីប៉ូលិសមក ដល់មានសិស្សខ្លះបានជិះរថយន្ត ទំនើបរបស់ពួកគេរត់បាត់ ខ្លះទៀតត្រូវបានប៉ូលិសឃាត់ជាប់។ ហើយប្រជាពលរដ្ឋបាន សំណូមពរអោយ នាយកសាលាគួរតែចាត់វិធានការ អោយបានតឹងរឹងផងចំពោះរឿងនេះ។

 ដោយ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តមានយោបល់យ៉ាងណាដែរចំពោះសិស្សសាលាទាំងនេះ ?

សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]