Inaki Williams ប្រាប់ថាមានក្លិបធំនៅអង់គ្លេស១បានទាក់ទងគាត់មុនពេលគាត់ចុះកុងត្រា៩ឆ្នាំជាមួយ Athletic Bilbao

//s5.kh1.co/b4/b4d5e8a1ed52878b9e3b6fb25328a7a32dc71f7e.jpg
កីទ្បា

 ១២-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ យោងតាម The Speeder បានអោយដឹងថា Manchester United បាននិយាយជាមួយកីឡាករ Inaki Williams មុនពេលគាត់បានចុះកុងត្រាជាមួយ Atletic Bilbao រយៈពេល ៩ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករ Williams វ័យ២៥ ឆ្នាំបានបង្ហើបថា Manchester United បានទាក់ទងរូបគេទៅលេងនៅ Old Trafford ដោយសារលោក Ole Gunner Solskjae មើលឃើញថាខ្វះកម្លាំងនៅតំបន់ប្រយុទ្ធដោយសារការចាកចេញរបស់ Lukaku និង Sanchez។

  កីឡាករ Inaki Williams
  កីឡាករ Inaki Williams

Williams បានប្រាប់ថា៖

"ខ្ញុំត្រូវបានទាក់ទងពី Manchester United ប៉ុន្តែខ្ញុំមិនអាចប្រាប់អ្នកថាជានរណាទេ។ ជំរើសទី ១ របស់ខ្ញុំគឺស្នាក់នៅ Athletic Bilbao និងចូលនិវត្តន៍នៅទីនេះ។ ចូលរួមជាមួយ Real Sociedad? ទេខ្ញុំមិនអាចទៅទីនោះបានទេ។ ១០០ ភាគរយ។"

ក្នុងអវត្តមានរបស់ Lukaku ធ្វើអោយ Marcus Rashford និង Anthony Martial កំពុងតស៊ូដើម្បីតំណែងលេខ ៩ នៅ United ។ ខណៈពេលដែល Daniel James បានចាប់ផ្ដើមអាជីពរបស់ខ្លួននៅ Old Trafford បានយ៉ាងល្អដោយរកបាន ៣ គ្រាប់ក្នុង ៤ ប្រកួត។

William បានបន្តថា៖

"សង្ឃឹមថាអ្វីដែលអស្ចារ្យអាចកើតឡើងព្រោះអ្វីដែលខ្ញុំចង់គឺជួយអោយក្លិបនេះកាន់តែធំបើអាច។ ដូចដែលអ្នកបានឃើញថាទីនេះជាផ្ទះរបស់ខ្ញុំហើយខ្ញុំមានអ្វីដែលខ្ញុំចង់បាននៅទីនេះ។ ក្លិបតែងតែផ្តល់អ្វីៗគ្រប់យ៉ាងដល់ខ្ញុំ ខ្ញុំមានអារម្មណ៍ថាវាជាផ្ទះរបស់ខ្ញុំហើយ៕"

ប្រភព៖ Thesun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T