Tzuyu តែងខ្លួនសាមញ្ញបែបនេះហើយ នៅតែអាចទាញ​យកបេះដូងពី ហ្វេនៗបានដដែល

//s5.kh1.co/da/da0a4558888020638e0c3a16b94619c5a0c49335.png
តារា & កម្សាន្ដ

 ១២-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ថ្មីៗនេះ នាង Tzuyu ដែលជាសមាជិកក្រុម តារាចម្រៀងTwice ដ៏ពេញនិយមមួយរូប  បានបង្ហាញវត្តមាននៅ ព្រលានយន្តហោះសារជាថ្មី និងត្រូវបានទទួលបាន ការរាក់ទាក់ដ៏កក់ក្ដៅពីសំណាក់ហ្វេនៗ ជាច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះការបង្ហាញវត្តមានលើកនេះ Tzuyu ក៏មិនខុសពីរាល់ដងប៉ុន្មានទេ ដោយនាងបានតុបតែងខ្លួនយ៉ាងសាមញ្ញបំផុត ក្នុងអាវរលុងៗ​ ពណ៌ទឹកសមុទ្រស្រាល​ ជាមួយនឹង​ ខោជើងធំពណ៌ស ថែមទាំងមក ជាមួយនឹងផ្ទៃមុខបែបធម្មជាតិ ដែលមើលទៅខុសប្លែកពី តារាផ្សេងៗយ៉ាងខ្លាំង។

ប៉ុន្តែ យ៉ាងណាមិញ Tzuyu នូវតែអាចពង្វក់យក បេះដូងពីបណ្ដាអ្នកគាំទ្របាន តាមរយៈចរិករឹកពាររួសរាយ អមដោយស្នាមញញឹម យ៉ាងស្រស់ប្រិមប្រិយ មើលទៅគួរឲ្យស្រលាញ់ខ្លាំងណាស់។

គួរបញ្ជាក់ថា ចំពោះការលេចមុខនៅ អាកាសយានដ្ឋានលើកនេះ តារាK-Popមួយរូបនេះ ត្រូវធ្វើដំណើរទៅប្រទេសតៃវ៉ាន់ ដែលជាស្រុកកំណើត សម្រាប់ជួបជុំគ្រួសារ នៅថ្ងៃសម្រាកខាងមុខ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

នាង Tzuyu
នាង Tzuyu
នាង Tzuyu
នាង Tzuyu
នាង Tzuyu នៅព្រលានយន្តហោះ
នាង Tzuyu នៅព្រលានយន្តហោះ
នាង Tzuyu នៅព្រលានយន្តហោះ
នាង Tzuyu នៅព្រលានយន្តហោះ
នាង Tzuyu នៅព្រលានយន្តហោះ
នាង Tzuyu នៅព្រលានយន្តហោះ
នាង Tzuyu នៅព្រលានយន្តហោះ
នាង Tzuyu នៅព្រលានយន្តហោះ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T