ចង់បានសុទ្ធតែកំពូលកីឡាករ!! David Beckham ហៅ Messi ឲ្យមកលេងនៅក្លិបរបស់ខ្លួន

//s5.kh1.co/10/10275d897c9d603f6047d478fe1456de140d4997.jpg
កីទ្បា

 ១២-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

បរទេស៖ អតីតវីរបុរសរបស់ក្លិបបិសាចក្រហម Manchester United លោក David Beckham ចង់បានខ្សែប្រយុទ្ធរបស់ Barcelona កីឡាករ Lionel Messi ដើម្បីទៅលេងឲ្យក្លិបរបស់ខ្លួននៅសហរដ្ឋអាមេរិក Inter Miami។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក David Beckham
  លោក David Beckham

ក្លិបរបស់ Beckham នឹងចូលលេងក្នុងក្របខណ្ឌ Major Soccer League (MLS) សម្រាប់រដូវកាល ២០២០ ដូច្នេះក្លិបមួយនេះកំពុងតែស្វែងរកកីឡាករល្អៗដើម្បីប្រកួតប្រជែងជាមួយក្លិបដទៃ។

យោងតាមប្រភពពី Barcelona Radio ខ្សែប្រយុទ្ធ Messi ត្រូវបានទាក់ទងក្នុងការផ្លាស់ទៅលេងនៅអាមេរិក ខណៈខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនរូបនេះអាចចាកចេញពីក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់នៅដំណាច់រដូវកាល ២០១៩-២០២០ ដោយមិនមានតម្លៃខ្លួន បើសិនជាគេចង់ចាកចេញ។

  កីឡាករ Lionel Messi
  កីឡាករ Lionel Messi

Beckham ត្រូវបានគេមើលឃើញថាកំពុងតែនឹងដាក់ចិត្តចង់បានកីឡាករកំពូលៗទៅលេងនៅក្លិបរបស់ខ្លួន ជាក់ស្ដែង Cristiano Ronaldo និង Lionel Messi សុទ្ធតែត្រូវបានចុចឈ្មោះដោយ Beckham ដើម្បីនាំយកទៅលេងនៅក្របខណ្ឌ MLS។

“គ្រប់គ្នាសុទ្ធតែមានសេចក្ដីប៉ងប្រាថ្នា។ អ្នកមើលទៅ Leo និង Cristiano ពួកគេនៅអាចលេងបានក្នុងកម្រិតខ្ពស់ ហើយវារឹតតែពិបាកបើសិនជាគេចាកចេញពីក្លិបដែលគេកំពុងតែលេង។ នរណាទៅដឹងថានឹងមានអ្វីកើតឡើងនៅក្នុងបាល់ទាត់?” សម្ដីរបស់ Beckham។

  លោក David Beckham និងកីឡាករ Lionel Messi
  លោក David Beckham និងកីឡាករ Lionel Messi
កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

គួរបញ្ជាក់ផងដែរថា កុងត្រារវាង Messi និងក្លិប Barcelona នឹងផុតនៅឆ្នាំ២០២១ ខណៈម្ចាស់ពាន Ballon d’Or ៥ដងលើកនេះអាចចាកចេញពី Barca បានដោយសេរី និងមិនមានតម្លៃខ្លួននៅពេលចប់រដូវកាល ២០១៩-២០២០ ដែលនេះជាអ្វីដែលបានព្រមព្រៀងគ្នា៕

ប្រភពDailyMail

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T