អ្នកណាទៅស្មានដល់ថា ពួកគេមានក្ដីប្រាថ្នាបែបនេះ មុនពេលក្លាយជាតារាល្បីដូចសព្វថ្ងៃ

//s5.kh1.co/43/43b44055c03e635ee27f1d75e133bb3ceea7a0fe.jpg
តារា & កម្សាន្ដ

 ១២-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ ជាការពិតណាស់ មានមនុស្សមិនតិចនាក់នោះទេ ដែលមានក្ដីស្រមៃចង់ក្លាយជាតារា ប៉ុន្តែបែរជាមិនអាចធ្វើបានដូចបំណងឡើយ។ ដោយឡែក មនុស្សមួយចំនួនដែលមិនធ្លាប់មានក្ដីស្រមៃ​ចង់ធ្វើជាតារាសោះ បែរជាទទួលបានឱកាស ក្លាយជាតារា ថែមទាំងជោគជ័យលើវិស័យនេះយ៉ាងខ្លាំងទៅវិញ។ តួយ៉ាងដូចជា តារាកូរ៉េល្បីៗជាច្រើនដួង ដែលកំពុងមានប្រជាប្រិយភាពខ្លាំង ក្នុងពេលបច្ចុប្បន្ននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយសម្រាប់ហ្វេនៗ ពេលដែលបានដឹងថា តារាល្បីៗជាច្រើនដែលពួកគេបានស្គាល់ កាលពីនៅក្មេងៗធ្លាប់មានក្ដីស្រមៃផ្សេង ដែលមិនមែនជាផ្នែកណាមួយ នៃវិស័យសិល្បៈឡើយ ពួកគេត្រូវបានគេរកឃើញថា ទទួលបានឱកាសបង្ហាញខ្លួនជាតារាដោយចៃដន្យ៕

ចង់ដឹងថា តើតារាកូរ៉េទាំងនោះជាអ្នកណាខ្លះ?

តោះមកទស្សនារូបភាពខាងក្រោមទាំងអស់គ្នា ៖

១. Song Joong Ki

កាលពីក្មេង Song Joong Ki មានបំណងចង់ក្លាយជាអ្នកជិះស្គីប្រណាំង។ លោកធ្លាប់បានប្រកួតប្រជែង ក្នុងកម្មវិធីជាច្រើន ថែមទាំងបានទៅប្រកួតថ្នាក់ជាតិ ក្នុងនាមជាបេក្ខភាពតំណាងទីក្រុង Daejeon ដែលជាស្រុកកំណើតរបស់លោកផងដែរ។

ជាអកុសល Song Joong Ki បានរងរបួស កាលពីពេលដែលលោកនៅវិទ្យាល័យ ជាហេតុធ្វើឲ្យលោក ត្រូវបោះបង់ចោលក្តីស្រមៃជា អ្នកជិះស្គីប្រណាំង ហើយមកធ្វើជាតារាសម្ដែងវិញម្ដង។

រូបភាព Song Joong Ki
រូបភាព Song Joong Ki

២. Jung Hae In

ជោគវាសនារបស់ Jung Hae In ប្រហែលជាបានកំណត់មករួមទៅហើយថា ឲ្យលោកក្លាយជាតារាសម្ដែង ទើបបណ្ដាលចិត្តឲ្យលោកបានជួបនឹង ​ភ្នាក់ងាផលិតកម្មនៅខាងមុខហាងលក់ការ៉េមមួយ តាំងពីពេលដែលលោកនៅរៀននៅឡើយ។

កាលនោះ Jung Hae In កំពុងសិក្សាផ្នែកជីវបច្ចេកវិទ្យា​ ដោយសារក្តីសុបិន្តរបស់លោក គឺចង់ធ្វើការនៅក្នុងផ្នែកនេះយ៉ាងខ្លាំង។

ក្រោយមកទើបលោកសម្រេចចិត្ត សាកល្បងចូលប្រឡូកវិស័យសិល្បៈ បន្ទាប់ពីទទួលបានឱកាសពិសេសពីភ្នាក់ងារផលិតកម្ម។

រូបភាព Jung Hae In
រូបភាព Jung Hae In

៣. Song Hye Kyo

Song Hye Kyo ត្រូវបានបណ្តុះបណ្តាលឲ្យក្លាយជា អ្នកជិះស្គីអាជីពម្នាក់ តាំងពីនៅរៀនថ្នាក់បឋម។ ប៉ុន្តែនាងបានសម្រេចចិត្តលាឈប់ មុនពេលដែលនាងចូលរៀននៅវិទ្យាល័យ។

ក្រោយមកនាងទៅចុះឈ្មោះ ចូលរួមប្រលងបង្ហាញម៉ូត ហើយក៏ទទួលបានជ័យជម្នះ ហើយក្លាយជាតារាសម្ដែងដល់សព្វថ្ងៃ។

រូបភាព Song Hye Kyo
រូបភាព Song Hye Kyo

៤. Lee Min Ho

ក្តីសុបិន្តដ៏ធំ និងចំណង់ចំណូលចិត្តកាលពីកុមារភាពរបស់ Lee Min Ho គឺចង់ក្លាយជាកីឡាករបាល់ទាត់។ លោកបានខិតខំព្យាយាម និងសំរេចគោលដៅនេះ ប៉ុន្តែដោយសារតែការរងរបួសជាច្រើនលើក កាលពីនៅថ្នាក់បឋមសិក្សា ធ្វើឲ្យលោកសម្រេចចិត្ត បញ្ឈប់ក្តីស្រមៃនេះទៅវិញ ដោយងាកមកចាប់អាជីព ជាតារាសម្ដែងពេលដែលចូលថ្នាក់វិទ្យាល័យ។ ក្រោយមកលោកបានសិក្សាបន្ថែម លើជំនាញភាពយន្ត នៅឯសាកលវិទ្យាល័យ។

រូបភាព Lee Min Ho
រូបភាព Lee Min Ho

៥. Jun Ji Hyun

Jun Ji Hyun ​មានក្ដីស្រមៃចង់ក្លាយជាអ្នកបម្រើលើយន្តហោះ នាងមានក្ដីសុបិនចង់ធ្វើដំណើរជុំវិញពិភពលោក។ ប៉ុន្តែគួរឲ្យសោកស្ដាយ ដែលនាងសម្រេចចិត្តបញ្ឃប់ក្ដីស្រមៃ ព្រោះតែឆ្លងកាត់បទពិសោធន៍នៃការហោះហើរជាច្រើនលើក ហើយទទួលអារម្មណ៍ថា វាមិនមែនជាផ្លូវរបស់នាងឡើយ។

ក្រោយមកទើបមិត្តៗរបស់នាង បានណែនាំឲ្យនាងទៅធ្វើជាតារា។ ដោយសាតែសម្រស់ស្រស់ស្អាត និងទេពកោសល្យរបស់នាង ធ្វើឲ្យនាងអាចឈរឈ្មោះ ក្លាយជាតារាកំពូលបានដល់សព្វថ្ងៃនេះ។

រូបភាព Jun Ji Hyun
រូបភាព Jun Ji Hyun
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T