ខ្លាំងបាត់! ចោរពីរនាក់ខ្ចិលអូសម៉ូតូ បែកគំនិតយកសេះមកសណ្ដោង (មានវីដេអូ)

//s5.kh1.co/92/9263cf812dade80cd9715c769eaff1bae6fe113c.jpg
សង្គម

 ១២-កញ្ញា-២០១៩ ២ល្ងាច · ៦ ឆ្នាំមុន

អង់គ្លេស៖ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅនេះ មានចោរពីរនាក់ មិនចង់ខាតកម្លាំងអូសម៉ូតូ បានយកសេះមកសណ្ដោង។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីប្រជុំជន Dartford ប្រទេសអង់គ្លេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូដែលថតដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថា  ចោរពីរនាក់ស្ថិតនៅក្នុងវ័យជំទង់ បានលួចយកម៉ូតូរបស់បុរសម្នាក់។ ដោយមិនចង់ខាតកម្លាំងអូសម៉ូតូ ចោរទាំងពីរបានយកខ្សែចងសេះមួយក្បាល ភ្ជាប់ទៅនឹងដៃចង្កូតម៉ូតូទាំងសងខាង រួចសណ្ដោងអូសចេញបាត់ទៅ។

ទិដ្ឋភាពពេលនោះ
ទិដ្ឋភាពពេលនោះ

បុរសដែលជាម្ចាស់ម៉ូតូបានឲ្យដឹងថា ម៉ូតូរបស់គាត់ម៉ាក Duke គឺទើបតែទិញបាន​រយៈពេល២ខែប៉ុណ្ណោះ។ នៅក្នុងថ្ងៃកើតហេតុ គាត់មានភារកិច្ចការងារក្រៅម៉ោងមួយ គឺលាបពណ៌ផ្ទះឲ្យមិត្តភក្ដិ។ គាត់បានទុកម៉ូតូចោល រួចចេញទៅទិញអាហារនៅខាងក្រៅ នៅពេលដែលត្រលប់មកវិញ ម៉ូតូក៏បានបាត់ទៅ។

ម៉ូតូដែលចោរបានលួច
ម៉ូតូដែលចោរបានលួច

យ៉ាងណាមិញ បុរសជាម្ចាស់ម៉ូតូបានដាក់ពាក្យបណ្ដឹងទៅកាន់ប៉ូលិស និងប៉ូលិសកំពុងតាមចាប់ខ្លួនចោរវ័យជំទង់ទាំងពីរនាក់នោះហើយ៕

សូមទស្សនាវីដេអូខាងក្រោម៖

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ១៦ ម៉ោងមុន
//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T