ទម្រាំចេញថតម្តងៗ នាយចឺម ផាត់មុខតែងខ្លួន មិនណយទេ មើលវីដេអូនេះបានដឹង (មានវីដេអូ)

//s6.kh1.co/fa/fa760e339439d854f80c613c97ceb7d34a179829.jpg
តារា & កម្សាន្ដ

 ១២-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ តារាចម្រៀងប្រុសពោរពេញដោយសមត្ថភាពសម្លេង នាយចឺម តែងតែទទួលបានការសរសើរខ្លាំងពីបណ្តាអ្នកគាំទ្រ ក្រោយលោកតែងរៀបចំខ្លួនស្រស់សង្ហាជានិច្ច រាល់ពេលឡើងឆាកម្តងៗ មិនថាការស្លៀកពាក់ ក៏ដូចជាការតុបតែងម៉ូតសក់នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក៏ប៉ុន្តែកាលពីពេលថ្មីៗនេះ តារាប្រុសរូបនេះបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ព្រឺត ក្រោយមានការលេចនូវវីដេអូសកម្មភាពក្រៅឆាកមួយ ដែលតារាប្រុសរូបនេះកំពុងតែធ្វើការរៀបចំខ្លួនមុនពេលថត សម្លែង ធ្វើខ្លួនមិនចាញ់តារាស្រីៗនោះទេ។

ដោយក្នុងនោះតារាប្រុសរូបនេះ មានកាបូបដាក់គ្រឿងMakeup ផ្ទាល់ខ្លួន ដែលបានធ្វើការតែមុខមាត់ ជាមួយនឹងការផាត់ម្សៅ ក៏ដូចជាលាបក្រែម ធ្វើឲ្យមុខមាត់របស់លោកកាន់តែប្លែក និងមើលទៅស៊ីកាមេរាផងដែរ។

ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រពិតជាសរសើរដល់លោក​ដែលទោះបីជាមនុស្សប្រុសបែបណាក្តី ក៏ប៉ុន្តែរាល់ការតែងខ្លួន​មិនថាការស្លៀកពាក់ តែងតែប្លែកជានិច្ច ជាពិសេសនោះគឺលោកចេះតុបតែងផាត់មុខមាត់ដោយខ្លួនឯង ដោយមិនបាច់មានអ្នកណាផាត់មុខឲ្យ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

នាយចឺម
នាយចឺម
នាយចឺម
នាយចឺម
នាយចឺម តែងខ្លូនក្រោយឆាក
នាយចឺម តែងខ្លូនក្រោយឆាក
នាយចឺម តែងខ្លូនក្រោយឆាក
នាយចឺម តែងខ្លូនក្រោយឆាក
នាយចឺម តែងខ្លូនក្រោយឆាក
នាយចឺម តែងខ្លូនក្រោយឆាក
នាយចឺម តែងខ្លូនក្រោយឆាក
នាយចឺម តែងខ្លូនក្រោយឆាក
នាយចឺម
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T