រងការរិះគន់ ក្រោយពីគ្រូបង្រៀនយកក្រណាត់ជូតមុខសិស្សស្រី ដើម្បីបញ្ឈប់ការផាត់មុខមករៀន (មានវីដេអូ)

//s6.kh1.co/23/2378c33f5b36c643dff4d9e117a14c0ad423dc97.jpg
សង្គម

 ១២-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ចិន៖ ថ្មីៗនេះ មហាជនជាច្រើនមិនពេញចិត្តចំពោះទង្វើគ្រូបង្រៀនម្នាក់ ដែលបានយកក្រណាត់ជូតមុខសិស្សស្រី ដើម្បីបញ្ឈប់ពួកគេពីការផាត់មុខមកសាលារៀន។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅនេះ នៅសាលារៀនមួយកន្លែង ក្នុងខេត្ត Guizhou ប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពពេលនោះ
ទិដ្ឋភាពពេលនោះ

យោងតាមវីដេអូបង្ហាញឲ្យឃើញថា ក្រោយពីថ្ងៃឈប់សម្រាករួចមក សិស្សទាំងអស់បានវិលត្រលប់មកសាលារៀនវិញ ប៉ុន្ដែត្រូវបានគ្រូប្រុសម្នាក់ (មិនបញ្ចេញអត្តសញ្ញាណ) ចាត់វិធានការយកក្រណាត់ជូតមុខសិស្សស្រីទាំងអស់ ដើម្បីកុំឲ្យមានជាប់គ្រឿងសម្អាងដែលពួកគេបានតុបតែង។ រាល់សិស្សស្រីទាំងអស់ត្រូវឈររង់ចាំជូតគ្រឿងសម្អាងឲ្យអស់ពីមុខសិន ទើបអាចចូលក្នុងបរិវេណសាលារៀនបាន។ គ្រូប្រុសនោះបានប្រើកម្លាំងដៃយ៉ាងធ្ងន់ទៅលើការជូតមុខសិស្សស្រី។ ម៉្យាងវិញទៀត គាត់បានប្រើប្រាស់ក្រណាត់មួយប៉ុណ្ណោះដែលគ្មានអនាម័យ សម្រាប់ជូតមុខ។

ទិដ្ឋភាពពេលនោះ
ទិដ្ឋភាពពេលនោះ
ទិដ្ឋភាពពេលនោះ
ទិដ្ឋភាពពេលនោះ

បន្ទាប់ពីបង្ហោះវីដេអូនោះទៅលើបណ្ដាញអ៊ិនធើណែតរួមមក មានមហាជនមួយចំនួនគាំទ្រចំពោះទង្វើនេះ ប៉ុន្ដែមានមហាជនមួយចំនួនទៀតមិនពេញចិត្តដោយនិយាយថា៖

«ខាងសាលាគួរតែប្រើវិធីសាស្ត្រផ្សេងដែលល្អជាងនេះដើម្បីបញ្ឈប់ពួកគេពីការផាត់មុខ។»

«ហេតុអ្វីបានជាមិនព្រមឲ្យសិស្សស្រីទាំងអស់ទៅលុបមុខនៅក្នុងបន្ទប់ទឹក? ទង្វើនេះមើលទៅដូចជាហិង្សាមួយអីចឹង។»

«ហួសហេតុពេកហើយ ហេតុអ្វីត្រូវថតវីដេអូរួចបង្ហោះនៅលើបណ្ដាញអ៊ិនធើណែតបែបនេះ?»

ក្រោយពីរងការរិះគន់រួចមក អ្នកនាំពាក្យរបស់ខាងសាលាបានបកស្រាយថា ក្រុមគ្រួសាររបស់សិស្សទាំងអស់គឺប្រគល់តួនាទីមកឲ្យខាងសាលាដើម្បីមើលថែ នេះជាអ្វីដែលខាងសាលាត្រូវធ្វើ។ ចំពោះការយកក្រណាត់ទៅជូតមុខសិស្សនេះ ប្រហែលជាអាចធ្ងន់ដៃបន្ដិច និងមិនសមរម្យពិតមែន ប៉ុន្ដែខាងសាលាគ្រាន់តែចង់បំពេញតួនាទីក្នុងការអប់រំសិស្សប៉ុណ្ណោះ។

យ៉ាងណាមិញ ក្រោយពីចាត់វិធានការនោះរួចមក សិស្សស្រីដែលផាត់មុខមកសាលារៀនគឺត្រូវបានកាត់បន្ថយយ៉ាងច្រើនផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T