ម្នាក់នេះឡើងកូដណាស់!! Felix បកស្រាយមូលហេតុ ដែលដាក់ អ៊ុក សុវណ្ណ លេងជាខ្សែការពារកណ្ដាល

//s5.kh1.co/49/4911e6948da251508390ae1beea56a0928fb92a9.jpg
កីទ្បា

 ១១-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ មានអ្នកគាំទ្រភាគច្រើនងឿងឆ្ងល់ជុំវិញលោក Felix ដាក់កីឡាករ អ៊ុក សុវណ្ណ ឲ្យលេងជាតួនាទីជាខ្សែការពារកណ្ដាលក្នុងក្រុមជម្រើសជាតិ ខណៈកីឡាកររូបនេះតែងតែលេងក្នុងតំណែងជាខ្សែការពារស្ដាំឲ្យក្លិបវិសាខា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ អ៊ុក សុវណ្ណ
កីឡាករ អ៊ុក សុវណ្ណ

ឆ្លើយនឹងសំណួរអ្នកកាសែតថាហេតុអ្វីបានជាដាក់ សុវណ្ណ ឲ្យលេងជាខ្សែការពារកណ្ដាល គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Felix បានពន្យល់ថា៖

“សុវណ្ណគឺជាកីឡាករល្អដែលមានទេពកោសល្យមួយរូប ដែលអាចលេងបានច្រើនតំណែង។ គេអាចលេងតំណែងការពារកណ្ដាលល្អជាងការពារស្ដាំ។”

លោក Felix
លោក Felix

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានបន្តទៀតថា៖

“ជាការពិតទម្រង់លេងរបស់វិសាខា និងក្រុមជម្រើសជាតិគឺមិនដូចគ្នាទេ ដែលនេះជាហេតុផលនៅក្លិបគេលេងការពារស្ដាំ និងនៅជម្រើសជាតិគេលេងការពារកណ្ដាល។”

សុវណ្ណ គឺជាអតីតថ្នាលយុវជនដែលក្រោមការបណ្ដុះបណ្ដាលរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន។ បច្ចុប្បន្នខ្សែការពាររូបនេះកំពុងតែប្រកបអាជីពជាមួយក្លិបបាល់ទាត់វិសាខា និងតែងតែបង្ហាញខ្លួនក្នុងជម្រើស ១១នាក់។

២ប្រកួតចុងក្រោយឲ្យឈុតធំក្នុងវគ្គជម្រុះជុំទីពីរព្រឹត្តិការណ៍ World Cup គេបានចាប់ដៃគូជាមួយសិស្សច្បង សឿយ វិសាល ក្នុងតំណែងជម្រើសដំបូងតំបន់ការពារកណ្ដាល និងទទួលបានការកោតសរសើរពីអ្នកគាំទ្រជាច្រើនចំពោះទម្រង់លេងរបស់គេ។

កីឡាករ អ៊ុក សុវណ្ណ (លេខ១៣)
កីឡាករ អ៊ុក សុវណ្ណ (លេខ១៣)

គួរបញ្ជាក់ផងដែរថា នៅក្នុងក្រុមជម្រើសជាតិ អ៊ុក សុវណ្ណ ឧស្សាហ៍ត្រូវបានលោក Felix ដាក់ឲ្យលេងនៅក្នុងជម្រើសដំបូងមិនថាក្នុងឈុតយុវជន U22 និងឈុតធំនោះទេ៕

កីឡាករ អ៊ុក សុវណ្ណ
កីឡាករ អ៊ុក សុវណ្ណ
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T