មិនដឹងចំណេញឬខាតទេ! គ្រាន់តែមានព័ត៌មានជាមួយWeirភ្លាម Ching Ching ឡើងចំនួនអ្នកFollow ជាង១០ម៉ឺននាក់!

//s5.kh1.co/ab/aba84a439ec35396b9632ab82f744cbdd7e67334.jpg
តារា & កម្សាន្ដ

 ១១-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ អ្នករិះគន់នៅតែមានជាបន្តបន្ទាប់មិនដាច់ សម្រាប់រឿងដែលគ្រប់គ្នាមានការសង្ស័យថា តារាសម្តែងស្រីប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៧ នាងChing Ching មានទំនាក់ទំនងលួចលាក់ស្ងាត់ៗ ជាមួយតារារៀមច្បង Weir Sukollawat ទាំងដែលលោកមានម្ចាស់បេះដូងរួចទៅហើយ គឺតារាសម្តែងស្រីBella Ranee។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែព័ត៌មានមិនល្អលើកនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនកាន់តែស្គាល់ Ching Ching ច្បាស់ជាងមុន។ មិនត្រឹមតែប៉ុណ្ណោះសូម្បីតែចំនួនអ្នកចុចFollow នៅក្នុងគណនីអ៊ីនស្តារក្រាមរបស់នាង ក៏កើនឡើងច្រើនមិនគួរឲ្យជឿផងដែរ។​

ដោយវេបសាយThailandsuperstar បានបង្ហាញចំនួនតួលេខឲ្យដឹងថា មុនពេលមានរឿងគណនីអ៊ីនស្តារក្រាមរបស់Ching Ching មានអ្នកFollowចំនួនជាង៣៨០០០០នាក់ រហូតមកដល់ពេលនេះ មានអ្នកFollowចំនួនជាង៤៩០០០០នាក់ ពោលគឺមានការកើនឡើងដល់ទៅជាង១០ម៉ឺនក្នុងរយៈពេលដ៏ខ្លី។ លើសពីនេះChing Ching ថែមទាំងឈរនៅលំដាប់ថ្នាក់លេខ៣ ក្នុងនាមជាតារាស្រីថៃ ដែលមានចំនួនអ្នកចុចFollowច្រើនជាងគេ នៅក្នុងខែកញ្ញានេះទៀតផង។

ប៉ុន្តែទោះបីជាយ៉ាងក៏ដោយ ការទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ ដោយសារតែព័ត៌មានអាស្រូវបែបនេះ វាមិនមែនជារឿងដែលល្អ​ និងគួរឲ្យកោតសរសើរនោះទេ។ យ៉ាងមិញអ្នកគាំទ្រ រំពឹងថានឹងបានដឹងការពិតទាក់ទងនឹងរឿងនេះ ហើយក៏សង្ឃឹម និងជឿជាក់ដូចគ្នាថា Ching Ching នឹងមិនធ្វើរឿងដែលមិនគប្បីបែបនេះនោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖

Ching Ching និង Weir 
Ching Ching និង Weir 
Ching Ching
Ching Ching
Ching Ching
Ching Ching
Ching Ching
Ching Ching
Ching Ching
Ching Ching
តារាងតារាស្រីដែលមានកំណើនអ្នកFollowច្រើនជាងក្នុងខែកញ្ញា
តារាងតារាស្រីដែលមានកំណើនអ្នកFollowច្រើនជាងក្នុងខែកញ្ញា
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T