WARNING: Graphic Content

ម៉ិកស៊ិក៖ ក្រុមសង្គមងងឹតជាអ្នកលេងបងតូចបងធំមួយក្រុម បានធ្វើការដាក់ទោសលើបុរសម្នាក់ត្រូវគេអះអាងថាជាជនចាប់រំលោភ ដោយការចងដៃចងជើង ដើម្បីឱ្យឆ្កែខាំស៊ីប្រដាប់ភេទ ដែលជាសកម្មភាពដ៏សាហាវព្រៃផ្សៃជាទីបំផុត។

យោងតាមប្រភពសារព័ត៌មាន Daily Mail បានរាយការណ៍ថា បុរសម្នាក់ដែលជាជនចាប់រំលោភមានវ័យខ្ទង់៣០ឆ្នាំ ត្រូវបានបុរស ៥នាក់ ចាប់ធ្វើទារុណកម្មដោយឱ្យឆ្កែខាំស៊ីប្រដាប់ភេទរបស់គេចោលតែម្តង។ ប្រភពដដែលបានឱ្យដឹងថា ហេតុការណ៍ដ៏ព្រៃផ្សៃនេះបានកើតឡើង កាលពីពេលថ្មីៗនេះនៅក្នុងទីក្រុងម៉ិកស៊ិក នៃប្រទេសម៉ិកស៊ីកូ។

ព័ត៌មាននេះបាននិងកំពុងតែល្បីពាសពេញអ៊ីនធើណេត ដោយអ្នកខ្លះបានបញ្ចេញមតិថា មូលហេតុដែលប្រជាជនដាក់ទោសដោយខ្លួនឯងបែបនេះ គឺដោយសារពួកគេអស់ជំនឿចិត្តលើប៉ូលិសម៉ិកស៊ិក។  អ្នកខ្លះទៀតក៏បាននិយាយថា ការធ្វើបែបនេះគឺមិនល្អនោះទេ ព្រោះវាជាអំពើខុសច្បាប់ ខុសត្រូវអី គួរដោះស្រាយតាមផ្លូវច្បាប់៕

ទិដ្ឋភាពដ៏សាហាវព្រៃផ្សៃ
ទិដ្ឋភាពដ៏សាហាវព្រៃផ្សៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]