មិនមែនលំៗទេ! អ្នកភូមិមួយនៅឥណ្ឌូនេស៊ី កាក់កបជំនួញជីងចក់...

//s6.kh1.co/5d/5dbe19686f01aee9355edf41858408499311f80a.jpg
សង្គម

 ១១-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ឥណ្ឌូនេស៊ី៖ Kapetakan គឺជាភូមិមួយស្ថិតក្នុងខេត្ត West Java ប្រទេសឥណ្ឌូនេស៊ី ដែលត្រូវបានគេដឹងថា ភាគច្រើនអ្នកស្រុករស់នៅក្នុងភូមិជនបទមួយនេះ តែងតែប្រកបរបរដ៏ចម្លែកដោយការលក់សត្វពស់ កង្កែប ដែលបានមកពីការបរបាញ់ និងជាពិសេសនោះ គឺជំនួញសត្វជីងចក់យ៉ាងត្រូវប៉ាន់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជីងចក់
ជីងចក់

ជាក់ស្ដែង នៅក្នុងនោះដែរ ក៏មានអ្នកភូមិម្នាក់ លោក Sugandhi ក៏បានទម្លាយប្រាប់ពីមុខរបរប្រចាំរបស់លោក ជុំវិញនឹងការលក់សត្វជីងចក់ ដែលកំពុងតែកាក់កបរាល់ថ្ងៃនេះផងដែរ។

លោក Sugandhi បច្ចុប្បន្នគឺជានាយកសាលានៅបឋមសិក្សាមួយ ហើយក្រៅពីនេះលោកក៏មានមុខរបររកស៊ីបន្ថែម ពោលគឺប្រកបរបរជាអ្នកប្រមូលទិញ និងលក់សត្វជីងចក់បែបលក្ខណៈគ្រួសារផងដែរ។ លោក Sugandhi បានចាប់ផ្តើមរបរនេះ តាំងតែពីកំឡុងឆ្នាំ២០០៨។ របរមួយនេះក៏បានចូលរួមចំណែក ជួយបង្កើតការងារដល់អ្នកជិតខាងរបស់លោក ដើម្បីឲ្យពួកគេបានទទួលបានប្រាក់កម្រៃចិញ្ចឹមជីវិតផងដែរ។

ជីងចក់
ជីងចក់

បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា ជារៀងរាល់ថ្ងៃលោក Sugandhi តែងឲ្យឈ្នួល (អ្នកប្រមាញ់) របស់គាត់ ចេញដើររកជីងចក់នៅតាមភូមិនានាចំនួន៦។ ក្រោយចាប់បានជីងចក់ហើយ ពួកគេតែងតែយកមកឲ្យលោក Sugandhi នៅរៀងរាល់ពេលល្ងាច។ វិធីសាស្រ្តប្រមាញ់ជីងចក់នោះ គឺងាយស្រួលណាស់ ដោយពួកគេប្រើប្រាស់ពិល (ដើម្បីឆ្លុះមើល) និងដំបងដែលបានលាបកាវស្អិតដើម្បីចាប់តែប៉ុណ្ណោះ។ ពួកគេស្វែងរកជីងចក់នៅតាមជុំវិញផ្ទះអ្នកស្រុក និងនៅតាមសម្បុកសត្វជាដើម។

ជីងចក់ត្រូវបានគេយកមកលាងសម្អាត
ជីងចក់ត្រូវបានគេយកមកលាងសម្អាត

ប្រភពដដែលបន្តថា ជីងចក់មួយគីឡូក្រាម លោក Sugandhi នឹងផ្តល់ប្រាក់ឲ្យ ២.៨០ដុល្លារអាមេរិក ទៅកាន់ឈ្នួលរបស់គាត់។ បន្តក្រោយពីនេះ ជីងចក់ទាំងនោះ នឹងត្រូវបានគេយកទៅលាងសម្អាតជាមួយនឹងទឹកដែលបានដាក់លាយម្សៅសាប៊ូបន្តិច ដើម្បីឲ្យកាត់នូវជាតិរអិល ក៏ដូចជាភាពកង្វក់របស់សត្វជីងចក់ (រួចលាងសម្អាតនឹងទឹកស្អាតវិញ)។

ក្រោយមក គេរៀបវាដាក់លើចង្អើរជាជួរៗ រួចយកទៅឆ្អើររយៈពេល២ម៉ោង ដោយប្រើកម្ដៅភ្លើងសមល្មម។ បន្ទាប់មកទើបយកវាទៅដាក់ហាលថ្ងៃជាបន្តទៀត ដើម្បីឲ្យវាកាន់តែស្ងួតល្អ និងប្រែសម្បុរទៅជាពណ៌ត្នោតចាស់ (ដូចត្រីឆ្អើរ)។

ដំណាក់កាលចុងក្រោយ គឺគេវេចខ្ចប់ ឬច្រកជីងចក់នោះ ដាក់ចូលក្នុងថង់ដើម្បីទុកលក់ ដោយក្នុងមួយថង់ច្រកត្រឹមតែទម្ងន់ ១០០ក្រាមប៉ុណ្ណោះ។ ដូច្នេះមានន័យថា ជីងចក់១០ថង់ ឬស្មើនឹង ១គីឡូក្រាម គឺលក់ក្នុងតម្លៃ១៧ដុល្លារអាមេរិក។

ជីងចក់ត្រូវបានគេយកមកហាលថ្ងៃ
ជីងចក់ត្រូវបានគេយកមកហាលថ្ងៃ

ប្រភពបានឲ្យដឹងទៀតថា ទីផ្សារជីងចក់លក់ដាច់បែបនេះ ក៏ដោយសារតែត្រូវបានគេដឹងថា វាមានគុណប្រយោជន៍ច្រើនដល់សុខភាពដូចជា ត្រូវបានគេយកទៅធ្វើជាថ្នាំសម្រាប់អ្នកមានបញ្ហាស្បែករមាស់ និងអាលែកហ្ស៊ី (បើទោះបីជាមានភស្តុតាងវិទ្យាសាស្រ្តតិចតួចក្តី)។ លើសពីនេះ ពួកវាក៏ថែមទាំងត្រូវបានគេយកទៅប្រើប្រាស់ ធ្វើជាគ្រឿងផ្សំនៅក្នុងគ្រឿងសម្អាងជាច្រើនប្រភេទទៀតផងដែរ។

លោក Sugandhi បានបន្ថែមចុងក្រោយថា អតិថិជន ឬភ្ញៀវធំដែលតែងតែទិញជីងចក់ពីលោកជាហូរហែនោះ គឺភាគច្រើនមកពីប្រទេសចិន និងអាមេរិក៕

ជីងចក់ត្រូវបានគេយកមកដាក់ឆ្អើរ
ជីងចក់ត្រូវបានគេយកមកដាក់ឆ្អើរ
ជីងចក់ត្រូវបានគេយកមកខ្ចប់ដាក់ថង់លក់
ជីងចក់ត្រូវបានគេយកមកខ្ចប់ដាក់ថង់លក់
Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៧ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T